• 2020-07-10 02:37:13
  • ព័ត៌មាន

មកស្គាល់​តារា​ម៉ូដែល ដែល​ជា​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​​សមាជិក​ទាំង​៤​របស់ BLACKPINK

  • 2020-07-10 02:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BLACKPINK មាន​អ្នក​គាំទ្រ​ដល់​ទៅ​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​ និង​កាន់តែ​មាន​ចំនួន​ច្រើន​ឡើងៗ​មិន​លេង​សើច​ឡើយ។ ក្នុង​នោះ​គេ​ដឹង​ទៀត​ថា​ ក្រៅពីសាមញ្ញជន ក៏​មាន​តារា​ល្បីៗ​បង្ហាញ​ខ្លួន​ដោយ​ឯកឯងៗ​ថា​ពួកគេ​ក៏​ជា​ BLINK (អ្នកគាំទ្រ BLACKPINK) ដែរ។

តួយ៉ាង​ដូច​ Rudy Bundini ដែល​គេ​ស្គាល់​ថា​ជា​តារា​ម៉ូដែល​ និង​ជា​តារា​សម្ដែង​ ក៏ដូចជា​ជា​អតីត​អ្នក​ប្រដាល់ទម្ងន់​ធ្ងន់​ម្នាក់​ដែរ​នោះ​ ក៏​តែង​បង្ហាញ​មុខ​ជានិច្ច​ ខមមិន​ពីក្រោម​រូប​ថត​របស់​ សមាជិក​ទាំង​ ៤​របស់​ BLACKPINK ក៏ដូចជាចូល​មើល Live ផងដែរ។

បច្ចុប្បន្ន​អ្នក​តាមដាន​គណនី​របស់​លោក​មាន​ដល់ទៅ​១,៩លាន​នាក់​ហើយ​ ដូចនេះ​បើ​និយាយ​ពី​ប្រជាប្រិយភាព​របស់​ Rudy ក៏​មិនធម្មតាដែរ។ លោក​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ម៉ូដែល​នេះ​យូរ​ឆ្នាំ​ហើយ​ដែរ និង​ធ្លាប់​ថត​ម៉ូដ​ឲ្យ​ Brand ល្បីៗ​ដូចជា Armani និង​ Versace ជា​ដើម ប៉ុន្តែ​លោកទទួល​តែការងារ​ថត​ម៉ូដ​ប៉ុណ្ណោះ​ មិន​ដើរ​បង្ហាញ​ក្នុង​កម្មវិធី​ណា​ឡើយ។

ងាក​ចូល​រឿង​គាំទ្រ​វិញ​ ប្រសិន​អ្នក​ចូល​ក្នុង​ Post ថ្មីៗ​របស់​ សមាជិក BLACKPINK ទាំង​ ៤​ នោះ​អ្នក​នឹងឃើញ​ Comment របស់​ Rudy នៅ​លើ​គេ​ជាក់ជាមិនខាន។ គ្មាន​អ្នកណា​អាច​សន្និដ្ឋាន​បានទេ ថា​តើ​លោក​ជា​ Stan របស់​សាមជិក​រូប​ណា ដោយសារ​លោក​តែង​លើក​សរសើរពួកគេ​ទាំង​ ៤​ដូចៗគ្នា៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់