• 2020-07-21 02:08:44
  • ព័ត៌មាន

កុំឲ្យ​ហ្វេន​ថា​ស្ងាត់ពេក T.O.P បង្ហោះ​ឃ្លីបប្រែមុខទៅសមាជិក BLACKPINK ទាំងអស់

  • 2020-07-21 02:08:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ ២០ ខែកក្កដា តារា​រ៉េប​ប្រចាំ​ក្រុម BIGBANG គឺ​ T.O.P បាន​បង្ហោះ​ឃ្លីប​វីដេអូមួយ​នៅ​លើ​គណនី​ Instagram ផ្ទាល់​ខ្លួន​។ វីដេអូ​នេះ​ជា​ឃ្លីប​ដែល​ធ្វើ​​ឡើង​ដោយ​អ្នក​គាំទ្រ​របស់​លោក​ម្នាក់​ឈ្មោះ​ @wendy_chaiwawa។

នេះ​ជា​ឃ្លីបបង្កើត​ដោយ​ App ពេញ​និយម​មួយ​ឈ្មោះ​ doublicat app ដែល​ប្ដូរ​មុខ​អ្នក​លេង​ ជាមួយ​នឹង​តួ​ក្នុង​វីដេអូ។ តួ​យ៉ាង​ក្នុង​វីដេអូ​នេះ​ គឺ​សុទ្ធ​តែ​ជា​សមាជិក​ BLACKPINK ទាំងអស់​ ដក​ស្រង់​ចេញ​ពី​បទ «How You Like That» និង​ត្រូវ​ប្ដូរ​មក​ជា​មុខ​របស់ T.O.P វិញ។

ឃ្លីប​មួយ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ទាំងអស់​នាំគ្នា​ Comment លេង​សើច ហើយភាគច្រើន​ថែម​ទាំង​ប្រាប់​ទៀត​ថា​ ពួកគេមិនអាចទប់សំណើច​បានទេ ពេល​ឃើញ​ភ្លាម៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់