• 2020-07-21 09:26:39
  • ស្ទីលតារា

ខ្ជិល​ទៅ​ម៉ាល់ឌីវ គង់ ចាន់​ស្រី​មុំ នាំ​ស្វាមី​ទៅ​ផ្អែម​ល្ហែម​លើ​ឆ្នេរ​កោះ​សង្សារ​កម្ពុជា​ថត​រូប​ស្អាត​ៗ​អស់​ទាស់

  • 2020-07-21 09:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនង​រំខាន​ដោយ ខូវីដ ១៩ ផង ខ្ជិល​ទៅ​ឆ្ងាយ​ចាយ​លុយ​ច្រើន​ផង គង់ ចាន់​ស្រី​មុំ នៅ​ថ្មី​ៗ​នេះ បាន​នាំ​ស្វាមី និង​កូន​ស្រី​ទៅ​កសាង​អនុស្សាវរីយ​ផ្អែម​ល្ហែម​នៅ​លើ​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា។

ទិដ្ឋភាព​នោះ គឺ​ស្ថិត​នៅ​លើ​កោះ​សង្សារ​ដ៏​ល្បី និង​មាន​សម្រស់​ស្រស់​ស្អាត​របស់​កម្ពុជា។ ទិដ្ឋភាព​​នេះ តារា​ស្រី និង​ជា​អ្នកជំនួញ​វ័យ​ក្មេង​មួយ​រូប​បាន​អះអាង​ថា នាង​ធ្វើ​ដើម្បី​បន្ថែម​សម្រស់​ឲ្យ​ជីវិត ដែល​មិន​ត្រឹម​តែ​រស់​ដើម្បី​តែ​ធ្វើ​ការងារ រក​ស៊ី​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​រក​ពេល​ចង​ក្រង​អនុស្សាវរីយ៍​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​ផង​ដែរ។

ស្រីមុំ បាន​បញ្ចេញ​រូបភាព​ជា​ច្រើន​ជុំ​វិញ​ដំណើរ​របស់​ក្រុម​គ្រួសារ​នាង​ទៅ​កាន់​តំបន់​កោះ​របស់​កម្ពុជា ស្រប​ពេល​ដែល​ប្រិយមិត្ត ក៏​ដូច​ជា​អ្នក​គាំទ្រ​មួយ​ចំនួន​របស់​នាង បាន​លាន់​មាត់​សរសើរ​ថា ស្រី​មុំ​នៅ​តែ​ស្រស់​ស្អាត បើ​ទោះ​ជា​មាន​កូន​ម្នាក់​ទៅ​ហើយ​ក្ដី។ ឯ​ខ្លះ​ទៀត​សរសើរ​ពី​អាល់ប៊ុម​រូបភាព​របស់​តារា​ស្រី​តែ​ម្ដង​ថា ស្អាត និង​មើល​ទៅ​ពោរពេញ​ដោយ​សុភមង្គល។

តោះ...ទស្សនា​លំហែ​នៅ​លើ​ដីកោះ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​ជាមួយ គង់ ចាន់​ស្រីមុំ ទាំង​អស់​គ្នា!

រូបភាព៖ IG ស្រីមុំ

អត្ថបទ៖ ទារិកា

មតិយោបល់