- 2020-07-24 06:47:52
- ព័ត៌មាន
Taylor Swift ចេញបទថ្មីជាស្នាដៃនិពន្ធ ដឹកនាំថត ផាត់មុខធ្វើសក់ខ្លួនឯងមួយចប់
- 2020-07-24 06:47:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taylor Swift ចេញបទថ្មីជាស្នាដៃនិពន្ធ ដឹកនាំថត ផាត់មុខធ្វើសក់ខ្លួនឯងមួយចប់
ចន្លោះមិនឃើញ
ម្ចាស់ពានរង្វាន់ Grammy បានចេញបទថ្មីហើយ បន្ទាប់ពីសំងំមួយរយៈកន្លងមក។
បទថ្មីចេញនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ នេះមានចំណងជើងថា «Cardigan» ជាបទចម្រៀងថ្មីស្នាដៃនិពន្ធ និងដឹកនាំថតផ្ទាល់ ដោយ Taylor Swift។ មួយវិញទៀតនេះក៏ជាចម្រៀងមួយបទក្នុងចំណោម ១៦បទថ្មីផ្សេងទៀតទាំង ១៦ ពីក្នុងអាល់ប៊ុមធំ ទី៨ មានឈ្មោះថា «Folklore» ដែរ។
បង្ហើបក្នុង Post នៃគណនី Instagram ម្ចាស់បទរូបនេះបានលើកឡើងថាដំណើរការថតបទនេះ គឺស្ថិតក្នុងពេលនៃរដូវកាល COVID-19 ម្នាក់ៗត្រូវពាក់ម៉ាស នៅឆ្ងាយពីគ្នា ហើយខុសពីសព្វដង សម្រាប់វីដេអូបទនេះ នាងត្រូវផាត់មុខ ធ្វើសក់ដោយខ្លួនឯងសុទ្ធសាធ។
ទស្សនាវីដេអូបទចម្រៀងដូចខាងក្រោម៖