• 2020-07-28 07:09:13
  • ជីវិតតារា

ស្រាយ​ចម្ងល់ ជុំវិញ​ទំនាក់ទំនង​ស្នេហាក្រៅ​ឆាក​របស់តារាសម្ដែង នូ ឧសភា និង​កញ្ញា ឈិន មុន្នីនាថ

  • 2020-07-28 07:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្នកគាំទ្រ និង​ទស្សនិកជន​មិន​តិច​ទេ​ដែល​ឆ្ងល់​ថា​តើ​រវាង​តារា​សម្ដែង​ប្រុស នូ ឧសភា និង​ស្រី​ស្អាត ឈិន មុន្នីនាថ ដែល​ជា​តួអង្គ​ឯក​ក្នុង​រឿង"អ្នក​ម៉ាក់​វ័យ​ក្មេង"នោះ មាន​ទំនាក់ទំនង​គ្នា​ក្រៅ​ឆាក​បែប​ណា?

សម្ដែង​ទាំង​២​ដួង បាន​បញ្ជាក់​ប្រាប់​Sabay ក្នុង​ឱកាស​ដែល​ពួកគេ​ចូល​រួម​ក្នុង​ពិធី​ក្រុងពាលី​ថត​រឿង​ភាគ​មួយ​កាល​ពី​ពេល​ថ្មីៗ​ថា ពួកគេ​មាន​ភាព​ផ្អែមល្អែម និង​រស់នៅ​ជាមួយ​គ្នា​ក្នុង​ភាព​ជា​ប្ដី-ប្រពន្ធ​តែ​នៅ​ក្នុង​រឿង​ប៉ុណ្ណោះ។

ប៉ុន្តែ​ក្រៅ​ឆាក​វិញ គឺ​ពុំ​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​អ្វី​ឡើយ ហើយ​ក៏​មិន​អាច​ប្រែ​ក្លាយ​ទៅ​ជា​ស្នេហា​ពិត​ដែរ ព្រោះ​គេ​បាន​ចាត់​ទុក​គ្នា​ដូច​ជា​បងប្អូន​បង្កើត និង​ពូកែ​លេង​សើច​ច្រើន​ដូច​គ្នា។

នូ ឧសភា៖"តាម​ពិត​ខ្ញុំ​ទើប​តែ​សម្ដែង​ជួប​គាត់​ក្នុង​រឿង​នេះ​ទេ តែ​តាម​កម្មវិធី​ផ្សេង​ៗយើង​ធ្លាប់​ជួប​គ្នា​ច្រើន តែ​ខ្ញុំ​អត់​មាន​អី​ក្រៅ​ពី​វាយ​ក្បាល​គាត់(ឈិន មុន្នីនាថ)​លេង ហើយ​គាត់​ក៏​ចាក់​ចង្កេះ​ខ្ញុំ​វិញ​ទៅ​ព្រោះ​គាត់​ហើយ​នឹង​ខ្ញុំ​ដូច​ជា​បងប្អូន​បង្កើត ហើយ​រពឹស​ដៃ​ដូច​គ្នា"។

តារា​សម្ដែង​រាង​ខ្ពស់​ស្រឡះ និង​និយម​ទុក​សក់​ឡើង​សំពោង នូ ឧសភា ត្រូវ​បាន​អ្នក​ដឹកនាំ​រឿង​ចាប់​ឲ្យ​ដើរ​ជា​តួអង្គ​ឯក​ជា​ថ្មី​ក្នុង​រឿង"អ្នក​ម៉ាក់​វ័យ​ក្មេង​វគ្គ​២"។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ មាន​ចម្ងល់​កាន់​តែ​ខ្លាំង ព្រោះ​នៅ​សាច់​រឿង​ពួកគេ​សម្ដែង​ចូល​តួ​បាន​យ៉ាង​ល្អ ជា​ពិសេស​នៅ​ក្នុង​ឈុត​ស្នេហា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់