• 2020-08-12 02:35:51
  • ព័ត៌មាន

បទថ្មីស្វាគមន៍រដូវក្ដៅរបស់ (G)I-DLE នាំមុខមាត់ឲ្យក្រុមច្រើនមិនធម្មតា

  • 2020-08-12 02:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដៃ​ Comeback មក​វិញកាលពីថ្ងៃ​ទី ០៣ ខែសីហា​ របស់​ (G)I-DLE ពិត​ជា​អង្រួន​វិស័យ​ K-Pop គួរសម​សម្រាប់​រដូវក្ដៅ ដោយ​បាន​នាំ​មក​នូវរសជាតិ​ថ្មីពិសេស​ បទ​ចម្រៀង​ដែលធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ស្រស់ស្រាយ គឺ DUMDi DUMDi។

ដោយសារ​ជា​បទ​បែប​កន្ត្រាក់​អារម្មណ៍​ផ្ដល់​នូវ​អារម្មណ៍​រីករាយ​ ទើប​បទ​នេះ​បាន​ទទួលជោគជ័យលើ​តារាង​បទ​ចម្រៀង​ជា​ច្រើនទាំង​ក្នុង​ និង​ក្រៅ​ប្រទេសដូចជា Bugs, Naver Music និង​ Genie ជា​ដើម។ មិន​ត្រឹម​តែប៉ុណ្ណោះ វា​ក៏​មាន​មុខ​ជាប់​លើ​តារាង Top Song របស់​ iTunes ក្នុង​ ៤៧​តំបន់​ជុំវិញពិភពលោកដែរ។

ដោយឡែក​ផ្អែក​តាម​ទិន្នន័យ​ពី​តារាង​ Hanteo បទ​នេះ​បាន​វាយ​លុយ​ចំនួន​​ទិញ​ដល់ ៩៤ ៥៨៧ កូពី ដែល​មាន​ន័យ​ថា​ស្នាដៃ​ថ្មី​បាន​ក្លាយ​ជា​ជោគជ័យធំទី២ របស់​ក្រុម​ដែល​លក់​អាល់ប៊ុម​ដាច់​អស់​ច្រើន​បំផុត​ត្រឹម​សប្ដាហ៍​ចេញផ្សាយ​ដំបូង។

ចំណែក​ស្នាដៃ​ដែល​ជាប់​លេខ ១​មាន​អ្នក​ទិញ​ច្រើន​នោះ​គឺ​អាល់ប៊ុម​តូច «I TRUST» ដែល​លក់​អស់​ ១១២ ០០០កូពីនៅ​សប្ដាហ៍​ដំបូង។

គិត​ត្រឹម​ថ្ងៃ​ទី ១២ ខែសីហា​ ម៉ោង​ ៩ព្រឹក​ (ម៉ោង​នៅកម្ពុជា) MV បទ​ «DUMDi DUMDi» មាន​អ្នក​ចូល​មើល​ ៥៤លាន​ដង​ហើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់