• 2020-08-12 07:32:10
  • ព័ត៌មាន

Disney ប្រកាសដូរឈ្មោះ 20th Century Fox

  • 2020-08-12 07:32:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍​មក​ថា​ ក្រុមហ៊ុន​ធំ​បំផុតដែល​មាន​ឈ្មោះ​ល្បី​ទូទាំងពិភពលោក 20th Century Fox បាន​បញ្ចប់ឈ្មោះ​ Brand របស់ខ្លួន​ហើយ។

Disney (DIS) បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​ ១០ ខែសីហា​ ឆ្នាំ២០២០​ ថា​ ខ្លួន​នឹង​រៀបចំ​កែប្រែទូរទស្សន៍ 20th Century Fox មកជា​ 20th Television វិញ មានន័យ​ថា​កាត់ពាក្យ «Century» និង​ «Fox» ចេញ។ ចំណែក​ Logo នឹង​នៅ​រក្សា​ទ្រង់ទ្រាយ​ដដែល ដក​តែ ២ពាក្យ​នេះ ចេញ​ប៉ុណ្ណោះ។

Logo ពីមុន

ជាក់ស្ដែង​ Disney សម្រេច​ដក​ Fox ចេញពី​ផ្នែករបស់​ខ្លួន​ទាំងអស់ ដើម្បី​កុំ​ឲ្យ​មហាជន​មាន​ការ​យល់​ច្រឡំកាន់​តែ​ខ្លាំង។ មួយ​វិញ​ទៀត​ផ្នែកដែល​ហុច​ប្រយោជន៍​ឲ្យ​ Fox ទាំងអស់​រួមមាន Fox Entertainment, Fox Sports​ និង​ Fox News គឺ​សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ Fox Corporation ទាំងស្រុង ហើយក៏គ្មានពាក់ព័ន្ធ​ជាមួយ Disney ដែរ។

Disney នឹង​រៀបចំ​កែទម្រង់​ស្ទូឌីយ៉ូរបស់​ខ្លួនជាមួយ​នឹង​ឈ្មោះ​ និង​រចនាបទ​ថ្មី ដោយ​ក្នុង​នោះ​រួម​មានការ​ផ្លាស់ប្ដូរ ABC Studios និង​ ABC Signature Studio ទៅ ABC Signatureហើយ Fox 21 Television Studio នឹង​ក្លាយជា​ Touchstone Television៕

ប្រភព៖ CNN ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់