• 2020-08-19 03:43:18
  • ព័ត៌មាន

ក្រុមហ៊ុនគ្រប់គ្រងសិល្បករល្បីក្នុងបណ្ដាញសង្គមដំបូងគេនៅកម្ពុជា ផ្លាស់ប្ដូររូបរាងថ្មីជាផ្លូវការ

  • 2020-08-19 03:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនគ្រប់គ្រងសិល្បករ សិល្បការនីល្បីៗក្នុងបណ្តាញសង្គមដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលគ្រប់គ្នាបានស្គាល់ថាជាក្រុមហ៊ុនគ្រប់គ្រងតារាបណ្តាញសង្គម (Influencer) នោះ គឺ ៨៨ខមម្ញូនីខេសិន (88Communication) បានផ្លាស់ប្តូររូបរាងថ្មីទៅជា ៨ធីនខមម្ញូនីខេសិន(8TEEN Communication) ដើម្បីអបអរសាទរខួបលើកទី២នៃការដំណើរការក្រុមហ៊ុនរបស់ខ្លួន។

បើតាមការឲ្យដឹងពី កញ្ញា យក់ ឆេងលាង ហៅ Pzee ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន 8TEEN Communication បានឲ្យដឹងថាក្រុមហ៊ុន Influencer Marketing ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាមួយនេះកំពុងពង្រីកខ្លួនបន្ថែមទៀតជាមួយនឹងសក្តានុពលរបស់ខ្លួន ដោយមានសេវាកម្មថ្មីៗបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់អតិថិជន និងអ្នកគាំទ្រ ព្រោះតែតម្រូវការទីផ្សារឌីជីថលបែបថ្មី Influencer Marketing កំពុងតែមានសន្ទុះកាន់តែខ្លាំងឡើងនាពេលបច្ចុប្បន្នបើធៀបទៅកាលពី៣ឆ្នាំមុន ស្របពេលដែលក្រុមហ៊ុនធំៗជាច្រើនជាពិសេស ក្រុមហ៊ុនម៉ាកយីហោល្បីៗលំដាប់អន្តរជាតិជាច្រើនកំពុងបើកដំណើរការនៅកម្ពុជា។

នាយកប្រតិបត្តិនៃក្រុមហ៊ុនរូបនេះបានរៀបរាប់ថា ៖ «មូលហេតុដែលយើងធ្វើការផ្លាស់រូបរាងរបស់ក្រុមហ៊ុនគឺដោយសារ 8TEEN Communication បានបន្ថែមនូវសេវាកម្មមួយចំនួនបន្ថែមទៀត ដើម្បីបំពេញតំរូវការអតិថិជន និងផ្តល់ជូនអ្វីដែលពិសេសពីសិល្បកររបស់យើងទៅកាន់អ្នកគាំទ្រ។ សេវាកម្មផ្សេងៗទាំងនោះរបស់ក្រុមហ៊ុនរួមមានការបង្កើតយុទ្ធសាស្រ្តបែបឌីជីថលថ្មី (Influencer Marketing & Digital Marketing) ផលិតកម្មវីដេអូបែប ផ្សព្វផ្សាយ (Media Production) រចនាក្រាហ្វិក (Animation & Graphic Design) និង ការបង្កើតមាតិកា ច្នៃប្រឌិត (Content Creation) អោយកាន់តែឈានទៅមុខមួយកម្រិតទៀតជាមួយនឹងការសម្រេចនូវគម្រោង ជាច្រើនរវាងដៃគូទាំងក្នុងនិងក្រៅស្រុក»។

គួរបញ្ជាក់ផងដែរថា 8TEEN Communication បានបង្ហាញខ្លួនជាលើកដំបូងក្រោមឈ្មោះ 88 Communication នៅក្នុងឆ្នាំ២០១៨ ដែលមានសិល្បករចំនួន៨រូបតែប៉ុណ្ណោះ។ 8TEEN Communication គឺជាក្រុមហ៊ុនគ្រប់គ្រងតារាបណ្តាញសង្គមដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានមាតិកាបែបច្នៃប្រឌិតនិងមានការបង្កើតយុទ្ធសាស្ត្របែបឌីជីថលឲ្យសមស្របជាមួយតម្រូវការទីផ្សារបច្ចុប្បន្ន។

កញ្ញា Bobby Stella

តារាក្នុងបណ្តាញសង្គមជួរមុខរបស់ 8TEEN Communication កញ្ញា Bobby Stella បានបង្ហើបប្រាប់ថា កញ្ញានឹងមានអ្វីថ្មី ហើយប្លែកដើម្បីចែកជូនទៅដល់អ្នកគាំទ្ររបស់ខ្លួន ដើម្បីទុកជាការអរគុណដល់អ្នកគាំទ្ររបស់នាងកាលពេលកន្លងមក។ បន្ថែមពីនេះទៅទៀត តារាបណ្តាញពូកែវោហាស័ព្ទ លោកទ្រីវ ថនដេវិដ និងកញ្ញា នេត រក្សា សន្យាថានឹងមិនធ្វើអ្នកគាំទ្ររបស់ខ្លួនខកបំណងឡើយជាមួយនឹងអ្វីដែលថ្មី ហើយប្លែករបស់អ្នកទាំងពីរនាពេលឆាប់ៗខាងមុខនេះ។

លោកទ្រីវ ថនដេវិដ
កញ្ញា នេត រក្សា

តារាបណ្តាញសង្គមប្រុសវ័យ១៩ឆ្នាំ រូបស្រស់របស់ 8TEEN Communication លោកអឹង ហាវ ហៅ ដេវីត (David) បាននិយាយថាតួទាំងអស់របស់ 8TEEN Communication បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ទស្សនីយ៏ភាពដែលអ្នកទាំងអស់គ្នាមិនដែលធ្លាប់ឃើញពីមុនមក រួមទាំងខ្លួនលោកផ្ទាល់នឹងមិនធ្វើឲ្យអ្នកគាំទ្ររបស់លោកទាំងអស់ខកបំណងឡើយ។

លោកអឹង ហាវ ហៅ ដេវីត

នេះជាឱកាសសម្រាប់ការពង្រីកទីផ្សារបែបឌីជីផលរបស់កម្ពុជា 8TEEN Communication ស្វាគមន៏រាល់ដៃគូសហការផ្សេងៗដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខដើម្បីឈានទៅកាន់ទីផ្សារអន្តរជាតិ មិនត្រឹមតែប៉ុណ្ណោះ 8TEEN Communication ប្រកាសស្វាគមន៏សិល្បករដែលមានសមត្ថភាពឲ្យចូលរួមជាមួយពួកយើងផងដែរ។ នេះបើតាមការឲ្យពីស្ថាបនិករបស់ 8TEEN Communication។ កញ្ញា ឆេងលាងបានបន្ថែមថា៖ «នៅក្នុងឆ្នាំថ្មី២០២០នេះ គឺជាឆ្នាំមួយពិសេសសម្រាប់ក្រុមហ៊ុនយើងផ្ទាល់ដែលបានបង្ហាញខ្លួនជាសាធារណះជាថ្មីម្តងទៀតក្នុងឈ្មោះនិងរូបរាងថ្មីជាមួយការកែប្រែប្រព័ន្ធដំណើរការអោយកាន់តែរលូនជាងមុនទៅទៀត។ 8TEEN Communication នឹងពង្រីកនូវសក្តានុពលរបស់ខ្លួន ពិសេសទៅលើការតម្លើងនូវ បរិក្ខាទំនើបៗជាច្រើនដែលមានសមត្ថភាពក្នុងការផលិតនូវសមិទ្ធិផលខ្នាតធំៗបាន ហើយក្នុងនោះផងដែរ យើងក៏ចង់អោយសាធារណជនទាំងអស់ទន្ទឹងរង់ចាំមើលអ្វីដែលថ្មីហើយប្លែកដែលនាំមកជូនដោយ 8TEEN Communication»។

កញ្ញាបានបន្ថែមទៀតថាការផ្លាស់ប្តូរមួយនេះ កញ្ញានឹងមិនធ្វើឲ្យអតិថិជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួនខកបំណងឡើយ 8TEEN Communicationនឹងពាំនាំនូវអ្វីដែលថ្មីនិងប្លែកទៅកាន់អ្នកគាំទ្រ និងអតិថិជនរបស់ខ្លួនតាមរយះតួប្រចាំរបស់ខ្លួន៕

មតិយោបល់