- 2020-08-25 08:58:36
- ជីវិតតារា
មិនទាន់ជោគជ័យខ្លាំងលើអាជីពសិល្បៈ នូ ឧសភា មិនទាន់គិតរឿងមួយនេះទេ
- 2020-08-25 08:58:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់ជោគជ័យខ្លាំងលើអាជីពសិល្បៈ នូ ឧសភា មិនទាន់គិតរឿងមួយនេះទេ
ចន្លោះមិនឃើញ
តារាសម្ដែង និងម៉ូដែល លោក នូ ឧសភា បង្ហើបថារូបលោកនឹងស្វែងរកអ្នកយល់ចិត្ត ឬដៃគូជីវិតនៅអាយុជាង៣០ឆ្នាំ ហើយបច្ចុប្បន្នលោកប្រឹងប្រែងក្នុងអាជីពសិល្បៈសិន ដើម្បីមានភាពរឹងមាំខាងសេដ្ឋកិច្ចមុនឈានដល់ដំណាក់កាលកាន់ដៃនារីណាម្នាក់ចូលរោងការ។
តារាសម្ដែងរាងខ្ពស់ស្រឡះ ថ្គាមខ្លា នូ ឧសភា ចាប់ផ្ដើមមានទីផ្សារសិល្បៈផ្នែកសម្ដែងខ្លាំងជាងអាជីពចម្រៀង ក្រោយពីលោកបានថតរឿងពីរជាប់ៗគ្នា គឺរឿង"លួចស្រឡាញ់អ្នកជិតខាង" និងរឿង"អ្នកម៉ាក់វ័យក្មេង" ហើយទទួលបានការគាំទ្រច្រើន។ លោកថា ភាពជោគជ័យនេះ មិនទាន់គ្រប់គ្រាន់ឲ្យលោកមានលទ្ធភាពគិតគូររឿងគូស្រករនៅឡើយទេ ប៉ុន្ដែលោកអាចនឹងគិតវាបណ្ដើរៗចាប់ពីអាយុ៣០ឆ្នាំទៅ។
បច្ចុប្បន្នបុរសដៃរពឹស មាត់រអិល នូ ឧសភា មានអាយុ២៧ឆ្នាំហើយ។ លោកមិនទាន់ បង្ហើបថាតើអត្តចរិត ឬឥរិយាបថនារីបែបណាដែលលោកពេញចិត្តនោះទេ។ ប៉ុន្តែប្រាកដណាស់ថា លោកនឹងជ្រើសរើសយកនារីដែលមិនប្រកាន់ច្រើន ហើយអាចសម្របទៅតាមការលេងសើចប្រកបដោយភាពក្រមិចក្រមើមរបស់លោក ព្រោះការលេងសើចច្រើនគឺជាចរិតពិតរបស់លោក នេះបើតាមការបញ្ជាក់ពីលោក នូ ឧសភា៕