- 2020-09-04 02:57:32
- ជីវិតតារា
ចង់ដឹងអត់ តើ ប៉ែន ចំរុង នឹងធ្វើអ្វីនៅថ្ងៃភរិយាឆ្លងទន្លេ?
- 2020-09-04 02:57:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងអត់ តើ ប៉ែន ចំរុង នឹងធ្វើអ្វីនៅថ្ងៃភរិយាឆ្លងទន្លេ?
ចន្លោះមិនឃើញ
តាមការបញ្ជាក់ពីគ្រូពេទ្យជំនាញផ្នែកសម្ភព នៃគ្លីនិកឯកជនមួយនៅរាជធានីភ្នំពេញ ទៅកាន់ពិធីករសម្បូរវោហារ ប៉ែន ចំរុង និងភរិយាកាលពីថ្ងៃម្សិលមិញ ថាមិនដល់១សប្ដាហ៍ទៀតទេកូនក្នុងផ្ទៃភរិយាលោកនឹងកើតហើយ។
លោក ប៉ែន ចំរុង និយាយថា រូបលោកចាប់ផ្ដើមថ្នាក់ថ្មមភរិយាកាន់តែខ្លាំងតាំងពីកូនក្នុងផ្ទៃបានអាយុ៧ខែ ពោលគឺលោកបានចំណាយពេលប្រហែល៨០% ទៅលើការមើលការភរិយា រីឯសល់២០% ទៀត សម្រាប់ការងារសិល្បៈ។ លោកថានឹងធ្វើរឿងពិសេសមួយនៅថ្ងៃភរិយាសម្រាលកូន។
ប៉ែន ចំរុង៖"ថ្ងៃហ្នឹងខ្ញុំនឹងចូលទៅក្នុងបន្ទប់សម្រាល ហើយកាន់ដៃ អង្អែល ម៉ាស្សាក្បាលឲ្យគាត់តាមដែលអាចធ្វើទៅបាន រហូតទាល់តែគាត់សម្រាលរួចហ្មង។ ពេលសម្រាលហើយភ្លាមកាន់តែថ្នមគាត់ទៀតហើយបង"។
បេឡា(Bella) គឺជាឈ្មោះកូនស្រីដែលលោក ប៉ែន ចំរុង និងភរិយា ហៅបណ្ដោះអាសន្ន ប៉ុន្តែឈ្មោះពិតយ៉ាងម៉េចនោះ គឺត្រូវរង់ចាំសម្រាលរួចសិន។ បច្ចុប្បន្នកូនក្នុងផ្ទៃមានអាយុ៣៨សប្ដាហ៍ គឺជាកូនស្រី មានសុខភាពល្អ និងមានគីឡូគ្រប់ល្អ ហើយនេះជាកូនដំបូងរបស់ភរិយាក្រោយរបស់លោក។
សូមរំលឹកថា តារាសម្ដែង និងជាពិធីករល្បីឈ្មោះម្នាក់ លោក ប៉ែន ចំរុង បានរៀបការជាមួយកញ្ញា ហ៊ុន ម៉ាណេ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ មុនលោក ប៉ែន ចំរុង ចាប់ដៃជាមួយភរិយាក្រោយនេះ លោកក៏ធ្លាប់មានដំណក់ឈាមរួមគ្នាម្នាក់ដែរជាមួយ អ្នកនាង ភិន សុដាលីស ដែលជាអ្នកសិល្បៈដូចគ្នា ប៉ុន្តែបច្ចុប្បន្នពួកគេបានលែងលះគ្នាដាច់ស្រេច ហើយកូនស្រីនោះបានទៅរស់នៅខាងម្ដាយ គឺអ្នកនាង ភិន សុដាលីស៕