• 2020-09-04 07:11:16
  • ព័ត៌មាន

Selena Gomez ជឿជាក់ខ្លាំង បង្ហាញមុខធម្មជាតិ អត់មានផាត់ម្សៅមួយបៀក!

  • 2020-09-04 07:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Selena Gomez បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កោត​សរសើរ​​ជា​ខ្លាំង ពេល​បង្ហាញ​សម្រស់​ធម្មជាតិ​មិន​មាន​ផាត់​​ក្រែម​ម្សៅ ​តាម​រយៈ​វីដេអូ​មួយ​បង្ហោះ​លើ YouTube ដែល​ក្នុង​វីដេអូ​នាង​បាន​បង្ហាញ​អំពី​បច្ចេកទេស​ផាត់​មុខ​មួយ​ចំនួន​របស់​ខ្លួន។

អំឡុង​ពេល​ផាត់​មុខ Selena ​ក៏​បាន​ចែក​រំលែក​ផង​ដែរ​​ថា​នាង​ត្រូវ​​លាប​នូវ​ក្រែម​ការពារ​កំដៅ​ថ្ងៃ​ឲ្យ​បាន​សព្វ​ល្អ​ជា​ទី​បំផុត ដោយ​សារ​តែ​ផល​ប៉ះពាល់​នៃ​​ជំងឺ​ម្យ៉ាង​ឈ្មោះ​ Lupus ធ្វើ​ឲ្យ​នាង​ពិបាក​ទ្រាំទ្រ​នឹង​កំដៅ​ថ្ងៃ។

Selena ធ្លាប់​បាន​បង្ហាញ​ឲ្យ​ដឹង​ថា នាង​បាន​កើតជំងឺ​ម្យ៉ាង ហៅថា Lupus កាល​ពី​ឆ្នាំ ២០១៥ ហើយ​ឆ្នាំ​មុន​នេះ នាង​បាន​ឈប់​សម្រាក​ច្រើន ដោយសារ​តែ​ជំងឺ​នេះ ក៏ដូចជាការ​ថប់អារម្មណ៍ និង​ធ្លាក់​ទឹក​ចិត្ត​ផង​ដែរ។ នា​ខែ​កញ្ញា​ឆ្នាំ ២០១៧ ​តារា​វ័យ ២៨ឆ្នាំរូបនេះ​បាន​ទទួល​ការ​​បរិច្ចាគ​ក្រលៀន ពី​មិត្តភ័ក្ដិ​ល្អ​ម្នាក់​របស់​នាង ដើម្បី​ព្យាបាល​​​ជំងឺ​ Lupus៕​​​​​

អត្ថបទ៖ សុខហេង

មតិយោបល់