• 2020-09-24 03:44:41
  • ព័ត៌មាន

ទីបំផុត Joon Young និង Jonghoon ត្រូវទទួលការកាត់ទោសសម្រេចលើកចុងក្រោយ

  • 2020-09-24 03:44:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jung Joon Young និង​ Choi Jonghoon បាន​ទទួល​ការ​កាត់​ទោស​ជា​លើក​ចុងក្រោយ​ហើយ​សម្រាប់បទ​ល្មើស​ខុសច្បាប់​នាពេល​កន្លងមក។

នៅ​វេលាម៉ោង​ ១០:១០នាទី ថ្ងៃទី ២៤ ខែកញ្ញា អនុប្រធានទី ២​នៃ​តុលាការកំពូល​របស់​ប្រទេស​កូរ៉េ លោក Park Sang Ok បានធ្វើ​សេចក្ដី​​សម្រេច​ ដោយ​ប្រកាស​ថា​បណ្ដឹង​ឧទ្ធរណ៍របស់​ Jung Joon Young និង​ Choi Jonghoon ​ត្រូវ​ច្រាន​ចោល។ ដំបូង​ឡើយ​ អតីត​តារាប្រុស​ទាំង​ ២​បាន​ដាក់ពាក្យ​ប្ដឹង​ប្រឆាំង​តប​ចំពោះ​ការជម្រុំជម្រះក្ដី​លើកទី២។

Jung Joon Young

រម្លឹក​ទៅ​កាល​ពី​ខែវិច្ឆិកា ឆ្នាំ ២០១៩ Jung Joon Young ត្រូវបាន​តុលាការ​ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ​ ៦ឆ្នាំ ហើយ Choi Jonghoon ត្រូវ​ផ្ដន្ទាទោសឲ្យជាប់​ពន្ធនាគារ​ ៥​ឆ្នាំ ពីបទរំលោភ និង​ការ​ប្រើអំពើហិង្សា។ បន្ថែម​ពី​លើ​នោះ​ បុរសត្រកូល «Kwon» ដែល​ត្រូវជា​បងប្រុស​របស់​ Yuri ក្រុម​ Girls' Generation ត្រូវជាប់​ទោស​ ៤ឆ្នាំ។ ចូល​ដល់​បុគ្គលទី ៤គឺ បុរសត្រកូល «Kim» ដែល​ជា​បុគ្គលិកមជាន់ខ្ពស់​របស់​ក្លឹបកម្សាន្ត​ Burning Sun និង​ បុរសត្រកូល «Heo» ដែល​ជា​បុគ្គលិក​របស់​ផលិតកម្ម​មួយ​ត្រូវ​ទទួល​ទោស ២ឆ្នាំ បណ្ដោះអាសន្ន។

Choi Jonghoon

អ្នក​ទាំង​ ៥​ខាង​លើ បាន​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​តប​នឹង​សេចក្ដី​សម្រេច​ដែល​ចេញ​នៅ​ខែ​វិច្ឆិកា​នោះ ហើយ​នៅ​ក្នុង​បណ្តឹង​ឧទ្ធរណ៍​លើក​ដំបូង​ ការផ្តន្ទាទោស​របស់​ Jung Joon Young ត្រូវ​បាន​បន្ថយ​មក​ត្រឹម​ ៥​ ឆ្នាំ​ ខណៈ​ពេល​ដែល​លោក​បានសារភាព​កំហុស និង​បង្ហាញ​វិប្បដិ​សារី​របស់​ខ្លួន​ដែល​មិន​អាច​ឈាន​ដល់​ការ​ដោះ​ស្រាយ​ជាមួយ​ជន​រងគ្រោះ​បាន។

ការ​កាត់​ទោស​របស់​លោក Choi Jonghoon ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​ ២ ឆ្នាំ ៦ ខែដោយ​សារ​លោក​អាច​ឈាន​ដល់​ការ​ដោះ​ស្រាយ​ជាមួយ​ជន​រង​គ្រោះ។ បុគ្គលត្រកូល «Kim» វិញក៏​បានទទួលការ​កាត់​ទោស ដោយ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ៤ ឆ្នាំ។ ចុងក្រោយទាំង​បុរសត្រកូល «Kwon» និង​ «Heo» បាន​ទទួល​ទោស​ដូចគ្នានេះ​​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តីឧទ្ធរណ៍៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់