• 2020-09-24 04:22:19
  • ព័ត៌មាន

អាហារ ៧មុខត្រូវ​ហាម​មិន​ឲ្យតារា K-Pop ញ៉ាំ​បាន​ដាច់ខាត​ កាលនៅជា​ Trainee

  • 2020-09-24 04:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ K-Pop ច្បាស់​ជា​ដឹង​ច្បាស់​ដូចថ្ងៃ​ថា​ មុន​តារា​ម្នាក់ៗ​អាច​ចេញ​មុខ​លើ​សិល្បៈ និង​ទម្រាំ​បាន​ល្បី​ដូច​សព្វថ្ងៃ​ពួកគេ​ស៊ូ​ខ្លាំង​ ហើយ​ជីវិត​នៅ​ជា​អ្នក​ហ្វឹកហាត់ចំណូល​ថ្មី​ ឬ ​Trainee ពិបាក​យ៉ាងណា។

ក្រៅ​ពី​ហ្វឹកហាត់ របបអាហារក៏ជា​កត្តាសំខាន់​ដែល​តារា​ទាំង​អស់​ ត្រូវ​បាន​ហាមប្រាម​ និង​អាច​ញ៉ាំ​បាន​ដផោយសេរី​តាម​ការ​នឹក​ចង់​ដែរ។ ខាងក្រោម​នេះ​ជា​អាហារ​ទាំង​ ៧ប្រភេទ​ដែល​ តារា​ K-Pop ទាំង​នេះ​មិន​អាច​ញ៉ាំ​បាន កាលពីពួកគេ​នៅជា​ Trainee៖

១. សាច់មាន់

យើង​សុទ្ធ​តែ​ដឹង​ថា​ សាច់មាន់​ឆ្ងាញ់​យ៉ាងណា ជាពិសេស​សាច់​មាន់​ហិរៗ និង​ស្រួយៗ។ អាហារ​ប្រភេទ​នេះ​មិន​ត្រូវ​បាន​គេ​អនុញាតិ​ឲ្យ​ញាំ់ទេពេល​ហ្វឹកហាត់​ដំបូង​ ប៉ុន្តែ​ដោយសារ​ឃ្លាន​ពេក​ មាន​ម្ដង​នោះ​Seulgi (Red Velvet) ដល់​ថ្នាក់​លួច​ញ៉ាំស្ងាត់ៗទៀត​ផង ទោះ​បី​ដឹង​ថា​គ្រោះ​ថ្នាក់​ក៏ដោយ។

២. នំម្ស៉ៅ (Tteokbboki) ហិរៗ

អាហារ​ប្រភេទ​នេះ​ជា​ចំណី​ដ៏​ពេញ​និយម​នៅប្រទេ​សកូរ៉េ​ខាងត្បូង។ Chanmi (AOA) ធ្លាប់​បាន​រម្លឹក​ថា​ នាង​មិន​អាច​ជោគជ័យ​ក្នុង​វិញ្ញាសាសម្រក​ទម្ងន់​បាន​ទេ​ ព្រោះ​នាង​ញ៉ាំ​ Tteokbboki រហូត។ Chanmi និយាយថា៖ «មុន១ខែនៃ​ការ​ធ្វើ​តេស្ត ពួកយើង​ត្រូវតែសម្រក​ជម្ងន់​ឲ្យ​បាន​ ប៉ុន្តែ​ពេល​នោះ​ខ្ញុំ​មិនអាច​ធ្វើ​បាន​ ព្រោះ​តែ​ខ្ញុំ​តែង​លួច​ញ៉ាំ​ Tteobboki»។

៣. នំប៉័ង

បើ​សិន​អ្នកណា​ចង់​ឡើង​ទម្ងន់​ នំប៉័ង​ជា​អាហារ​ដែល​ពួកគេ​មិន​អាច​មើលរំលងបាន។ Seolhyun ចាំបាន​ថា​នាង​ធ្លាប់​កុហក​គេ​ឯង​ ដោយសារ​នាង​ធ្លាប់​ញ៉ាំ​នំប៉័ង​កាល​ហ្វឹកហាត់ដំបូង។ ពេល​នោះ នាង​កុហក​ថា​ ញ៉ាំ​ស្ពៃក្ដោប និង​ល្ពៅ តែ​តាមពិត​នាងញ៉ាំ​នំប៉័ង​សោះ។ ប្រសិន​បើ​នាង​មិន​កុហក​ទេ នោះ​នាង​ច្បាស់​ជា​មានរឿង​ធំ ដោយសារ​អ្វី​ដែល​នាង​ញ៉ាំ​ជា​អាហារ​ដែល​ងាយ​នឹង​ឡើង​ទម្ងន់ ហើយ​ក៏​ខុស​នឹង​អ្វី​ដែល​ Trainee ត្រូវ​ធ្វើ​ដែរ។

៤. ការ៉េម

ចំណី​ញ៉ាំ​លេង​ដ៏​ឆ្ងាញ់​មួយ​នេះ​ ក៏​មិន​មែន​ត្រូវ​គេ​អនុញាតិ​ឲ្យ​ញ៉ាំ​ដោយ​សេរីដែរ។ ដូច​ RM និង​ V ត្រូវ​គេ​ចាប់​បានម្ដង​ ពេល​ញ៉ាំ​ការ៉េម ប៉ុន្តែ​ពេល​នោះ​ RM និយាយ​ថា​លោក​បាន​យក​ការ៉េម​ញាត់​ចូល​ក្នុង​ហោប៉ៅ ហើយ​ពេល​បុគ្គលិកក្រុមការងារ​ទៅ​បាត់ ទើប​លោក​យក​មក​ញ៉ាំ​វិញ។

៥. មីសណ្ដែកខ្មៅ (Jjajjangmyeon)

នេះ​ក៏ជា​អាហារដែល​សម្បូរ​ទៅដោយ​ជាតិ​កាឡូរី​ខ្ពស់​ដែរ។ ដោយសារ​មិន​អាច​ញ៉ាំ​បាន​ ទើប​ RM ប្រើវិធី​ ដើម្បី​អាច​លួច​ញ៉ាំបាន។ លោក​និយាយ​ថា៖ «ខ្ញុំ​ធ្វើ​ពត់​ជា​ចង់ទៅ​បន្ទប់ទឹក​ ហើយ​ក៏​លួច​ទៅ​ហាង ដើម្បី​បានញ៉ាំ​មីសណ្ដែកខ្មៅ ពេល​នោះ​ខ្ញុំញ៉ាំ​បាន​តែ​ ២ម៉ាត់​គត់»។

៦. ជើង​ជ្រូក

នេះ​ក៏ជា​អាហារ​ដ៏ពេញ​និយម​របស់​កូរ៉េដែរ។ Tzuyu (TWICE) និយាយ​ថា​ មាន​ម្ដង​នោះ​ នាង Momo និង​ Sana ខំ​លួច​កុម្ម៉ង់ជើង​ជ្រូក​ញ៉ាំ​ស្ងាត់ៗ ហើយ​ពេល​អ្នកដឹក​មកដល់​ នាង​លប​យក​តាម​បង្អួច​ធ្វើយ៉ាង​ណា​កុំ​ឲ្យ​កាមេរ៉ាសុវត្ថិភាព​ចាប់​បាន​ ចៀសវាង​មាន​រឿងធំ។

៧. ហាំបឺហ្គឺរ

YooA (Oh My Girl) ចាំបាន​ថា​ មាន​ម្ដងនោះ​ នាង​ធ្លាប់​លួច​ទៅ​ហាង​បឺហ្គឺរមួយ​កន្លែង​ ដើម្បីញ៉ាំស្ងាត់ៗ ប៉ុន្តែ​ពេល​ឃើញ​បុគ្គលិក​នៅ​ផលិតកម្ម​របស់​នាង​ នាង​ក៏​យក​ទៅ​លួច​ញ៉ាំ​ក្នុង​បន្ទប់​ទឹក៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់