• 2020-10-09 02:23:15
  • ចម្រៀង

រង់ចាំ​មែន​ទេ! ចម្រៀង​មួយ​បទ​របស់ ខេម-សីម៉ា ផ្ទុះ​ខ្លាំង​ប៉ុន្មាន​ខែ​មុន ព្រឹក​នេះ​ចេញ MV ផ្លូវ​ការ​ហើយ!

  • 2020-10-09 02:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Galaxy Navatra ទើប​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ផ្លូវ​ការ​នៃ​បទ​ចម្រៀង​មួយ​បទ​របស់ ខេម និង សីម៉ា ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ក្រោយ​ពី​បាន​ចេញ​ជា​វីដេអូ Audio កាល​ពី​ពេល​នោះ។

បទ​នេះ​មាន​ចំណង​ជើង​ថា "ការ​ស្រឡាញ់​ខ្វះ​ជាតិ​ស្ករ" ដែល​ផលិតកម្ម​ខាង​លើ​ទើប​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ពេញ​លេញ​ផ្លូវ​នៅ​ព្រឹក​នេះ​ទើប​បាន​តែ​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ។ លោក យឹម តា​ស្រង់ នាយក​គ្រប់​គ្រង​ផលិតកម្ម Galaxy Navatra បាន​អះអាង​ថា បទ​ចម្រៀង​មនោសញ្ចេតនា​ដ៏​លន្លង់លន្លោច​មួយ​នេះ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ណាស់ កាល​ពី​ចេញ​ជា​វីដេអូ​សំឡេង(Video Audio) កាល​ពី​ខែ​កក្កដា។

លោក​ថា ប្រិយមិត្ត​ជា​ច្រើន​បាន​រង់ចាំ​ផលិតកម្ម បញ្ចេញ​វីដេអូ​ចម្រៀង​ផ្លូវ​ការ។ ហេតុផល​នេះ ទើប Galaxy បាន​រៀប​ចំ​ញាប់​ដៃ​ញាប់​ជើង​ធ្វើ​កិច្ចការ​នេះ ហើយ​ទី​បំផុត ទើប​អាច​បញ្ចេញ​ជូន​ប្រិយមិត្ត​បាន​នៅ​ព្រឹក​ថ្ងៃ​ទី ៩ តុលា​នេះ។ ចំណុច​គួរ​ចាប់​អារម្មណ៍ គ្រាន់​តែ​ចេញ​បាន​ប្រមាណ ៣០នាទី ប្រិយមិត្ត​របស់​តារា​ចម្រៀង​ទាំង​ពីរ និង​ប្រិយមិត្ត​គាំទ្រ​ផលិតកម្ម បាន​ពោល​ដូច​ៗ​គ្នា ពួក​គេ​រង់ចាំ​វីដេអូ​នេះ​យូរហើយ។

ងាក​មក​ប្រិយមិត្ត​ខ្លះ​ទៀត​ថ្លែង​ថា រូប​គេ​មិន​ទាន់​បាន​ចុច​ស្ដាប់​ផង តែ​គ្រាន់​តែ​ឃើញ​រូបភាព​ដែល​ដាក់​នៅ​លើ​វីដេអូ គឺ​ដឹង​តែ​ល្អ​មើល​បាត់​ទៅ​ហើយ។ តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់