• 2020-10-10 05:31:40
  • ចម្រៀង

មិនសរសើរមិនបាន! MV បទកឋិន​ថ្មីពីពេជ្រ សោភា និងឆន សុវណ្ណរាជ ចេញភ្លាម ផ្ទុះខ្លាំងភ្លាមតែម្ដង!

  • 2020-10-10 05:31:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងសម្បូរហ្វេនមិនស្រកស្រុតអ្នកនាង ពេជ្រ សោភា និងលោក ឆន សុវណ្ណរាជ បានចាប់ដៃគូគ្នាក្នុងបទចម្រៀងបែបប្រពៃណីខ្មែរមួយបទគឺ ‘‘កឋិនគ្រប់វត្ត’’ ទើបនឹងចេញជា MV ព្រឹកមិញនេះ ថ្មីៗសើមៗតែម្តង។

អាចនិយាយបានថា នេះគឺជាផ្ទាំងទស្សនីយភាពថ្មីមួយដែលមិនធ្លាប់មាន។ MV បទចម្រៀងថ្មីមួយនេះ មិនសរសើរមិនបានតែម្តង គឺមានគ្រប់បែបបត់បុរាណ តែមើលហើយសប្បាយស្រស់ស្រាយតែម្តង ជាពិសេសគឺទេសភាពគ្រប់ប្លង់នៅក្នុងបទនេះពិតជាស្រស់ស្អាតខ្លាំងណាស់។

ជាក់ស្តែងគឺមិនមែនលំៗទេ គ្រាន់តែចេញបានប៉ុន្មានម៉ោង បទនេះមានអ្នកទស្សនាដល់ទៅរាប់សិបម៉ឺនដងឯណោះ ហើយការបេញ្ចេញមតិពីអ្នកគាំទ្រគឺថាម៉ាត់ណាក៏សរសើរ ម៉ាត់ណាក៏ថាកប់ដែរ ម្នាក់ៗលាន់មាត់ថាហង្សមាសឆ្នាំនេះលេងម៉ាប្លែកភ្នែកតែម្តង។

ទាក់ទងទៅនឹងការផលិតបទប្រពៃណីសម្រាប់បុណ្យកឋិនឆ្នាំនេះ គឺមិនមែនធម្មតានោះទេ ព្រោះមានលេចឭព័ត៌មានជាច្រើនបានលើកឡើងថា ហង្សមាស ចាយវាយមិនសំចៃដៃឡើយដើម្បីផលិតបទប្រពៃណីទាំងនេះ។ ក្នុងនោះត្រូវបានគេដឹងថា ហង្សមាស បានប្រមូលសិល្បៈករសម័យបុរាណគ្រប់ទម្រង់​ច្រើនជំនាន់ជាច្រើនរយនាក់មករួមគ្នាតែម្តង។

ចង់ដឹងថាបទចម្រៀងរបស់កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា និងលោក ឆនសុវណ្ណរាជ សម្រាប់រដូវកាលបុណ្យកឋិននេះល្អប្លែកយ៉ាងណានោះ មកទស្សនាទាំងអស់គ្នា៖

មតិយោបល់