• 2020-10-13 08:53:11
  • ចម្រៀង

ទីបំផុតដឹងហេតុផលដែលសុខៗ Justin Bieber មានអារម្មណ៍ឯកោ

  • 2020-10-13 08:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​តារា​ចម្រៀង​សញ្ជាតិ​កាណាដា​ Justin Bieber បាន​បង្ហោះ​ Status ប្លែក​មួយ​នៅ​លើ​ទំព័រ Facebook ផ្លូវ​ការ​របស់​ខ្លួន ដោយ​បាន​ដាក់​ថា​មាន​អារម្មណ៍​ "ឯកោ” ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​មិន​តិច​នាក់​ទេ​ប្លែក​ចិត្ត។

​តាម​ពិត​ទៅ​ វា​គឺ​ជា​តម្រុយ​ចំណង​ជើង​បទ​ចម្រៀង​ថ្មី​របស់ Justin ដែល​មាន​ចំណង​ជើង​ថា​ "Lonely” ត្រៀម​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ដែល​ជា​​ស្នាដៃ​រួម​គ្នា​ជា​មួយ​ផលិតករ​ឈ្មោះ Benny Blanco។

បទ​ "Lonely” នេះ​គឺ​ជា​បទ​ចម្រៀង​ទោល​ទី​បី​ហើយ​របស់ Justin ក្រោយ​ការ​បញ្ចេញ​អាល់ប៊ុម​ចម្រៀង​​ថ្មី​កាល​ពី​ខែ​កុម្ភៈ​រួច​មក។ បទ​ចម្រៀង​ទោល​ទី​មួយ​​មាន​ចំណង​ជើង​ថា Stuck with U ច្រៀង​ជា​មួយ Ariana Grande និង​បទ​ទី​ពីរ​មាន​ចំណង​ជើង​ថា Holy ច្រៀង​រួម​គ្នា​ជា​មួយ Chance The Rapper ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ៕​

ប្រភព៖ nme ប្រែ​សម្រួល៖ សុខហេង

មតិយោបល់