• 2020-10-26 07:09:05
  • ព័ត៌មាន

តិច​មិន​ជឿ មក​លេង​កន្លែង​នេះ​ជាមួយ G-Devit និង បូព្រឹក្ស សប្បាយ​កប់​ហើយ បាន​ចុះ​តម្លៃ ៤០%ទៀត

  • 2020-10-26 07:09:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​ល្បីៗ​កម្ពុជា​មាន G-Devit និង ទេព បូព្រឹក្ស និង​ក្រុម​ឌីជេ​ជា​ច្រើន​នាក់ គ្រោង​នឹង​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​បុណ្យ​អុំទូក​អកអំបុក និង​សំពះ​ព្រះខែ នៅ​កន្លែង​​លេង​ទឹក​កម្សាន្ត​ធំ​ជាង​គេ​នៅ​កម្ពុជា Garden City Water Park ដែល​មាន​កម្មវិធី​កម្សាន្ត​ច្រើន​សម្បូរ​បែប និងកម្មវិធី​បញ្ចុះ​តម្លៃ​ដល់​ទៅ ៤០% ឯណោះ។

តាម​ការ​បង្ហើប​របស់​អ្នក​រៀប​ចំ​កម្មវិធី បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ដែល​បាន​ចូល​មក​លេង​កម្សាន្ត​បន្តបន្ទាប់​កន្លង​មក។ ដូច្នេះ​ហើយ Garden City Water Park បាន​ប្រកាន់​គោល​ជំហរ​រឹងមាំ​ថា នឹង​ផ្តល់​ជូន​សេវាកម្ម​គួរជាទីគាប់ចិត្ត និងរិះរកនូវអ្វីដែលថ្មីៗសម្រាប់បង្កើតចំណីអារម្មណ៍ប្លែកៗមិន​ធ្លាប់​មាន​ពីមុនមក។

ដូច​នឹង​ការ​តាំង​ចិត្ត​នេះ ព្រម​ទាំង​ដើម្បី​ផ្លាស់​ប្តូរ​បរិយាកាស​ឲ្យ​កាន់​តែ​កក្រើកទ្វេដង Garden City Water Park បានពាំ​នាំនូវកម្មវិធីពិសេស​ខាង​លើ សម្រាប់​ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែល​នឹង​មក​ដល់​ពាក់​កណ្ដាល​សប្ដាហ៍​នេះ ជាមួយ​ការ​រាំ​តាម​ចង្វាក់​តន្ត្រី​បទភ្លេង EDM, Trap, Hiphop, Dance Pop ដ៏កន្រ្តាក់អារម្មណ៍ អមជាមួយទឹករលក និងខ្យល់ធ្លាក់ល្ហៀកៗ។

កម្មវិធី​រាំ​លេង​កម្សាន្ត​ក្នុង​ទឹក​ជាមួយ​នឹង Dj នៅ​ឋានសួគ៌រលក នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​មាន​រយៈ​ពេល ៤ ថ្ងៃ ចាប់ពីថ្ងៃ ២៩, ៣០, ៣១ ខែតុលា និង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។​ នៅឯឋានសួគ៍រលកចាប់ពី​ម៉ោង​ ១​​​ រសៀល ដល់ម៉ោង ៥ រសៀល។ ឌីជេ​ល្បីៗ​ដូចជា ឌីជេ Alex ឌីជេ Vocka ឌីជេ AVIDA និងឌីជេBenzនឹង​លេច​មុខ​ព្រម​គ្នា អម​ជាមួយ​នឹង​បទភ្លេង EDM កន្រ្តាក់​អារម្មណ៍ រួមទាំងភ្លើងចម្រុះពណ៌ ធានាថាពិតជាសប្បាយគ្មានអ្វីប្រៀបបាន។

កាន់​តែ​ពិសេស តាម​ព័ត៌មាន​ច្បាស់​ការ Garden City Water Park បាន​ដាក់​ចេញ​នូវ​កម្មវិធី​បញ្ចុះ​តម្លៃ​ដល់​ទៅ 40% ឯណោះ សម្រាប់​កម្មវិធី​កម្សាន្ត​នានា ដែល​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី 1 ខែវិច្ឆិកា ឆ្នាំ2020 នេះ​តែ​ប៉ុណ្ណោះ ក្នុង​នោះ​ការ​បញ្ចុះ​តម្លៃ​នេះ​សម្រាប់​តែ​ពលរដ្ឋ​កម្ពុជា និង​ជន​បរទេស​ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាប៉ុណ្ណោះ។

ខាង​ក្រោម​នេះ គឺ​តម្លៃ​សំបុត្រ សម្រាប់​ចូល​រួម​ក្នុង​កម្មវិធី​ពិសេស ៖

_តម្លៃ ២៥ ដុល្លារ បញ្ចុះសល់ ១៥ ដុល្លារ សម្រាប់មនុស្សធំ (កម្ពស់ ១២១ សង់ទីម៉ែត្រឡើង)

_តម្លៃ ១៥ ដុល្លារ បញ្ចុះសល់ ៩ ដុល្លារ សម្រាប់កុមារ (កម្ពស់ពី ៨១ សង់ទីម៉ែត្រ ដល់ ១២០សង់ទីម៉ែត្រ) ស្រ្តីមានផ្ទៃពោះ មនុស្សចាស់អាយុ ៦៥ឆ្នាំឡើង និង Free សម្រាប់កុមារកម្ពស់ក្រោម ៨០ សង់ទីម៉ែត្រ ។

ជាកម្មវិធីបន្ថែម ក្រៅពី EDM Wave Poot Party by Garden City Water Park ក៏​មានកម្មវិធី Pepsi Halloween Blast ធ្វើឡើងក្នុងរយៈពេល 1ថ្ងៃពេញ ក្នុងថ្ងៃទី 31 ខែតុលា ឆ្នាំ 2020 ចាប់ពី ម៉ោង 10 ព្រឹក រហូតដល់ម៉ោង 8 យប់ កាន់តែពិសេសនោះមានការលេងហ្គេមកម្សាន្ត ស្តាប់ការប្រគំ​តន្ត្រីជាមួយ G-Devith និង កញ្ញា Tep Boprek ចាប់ពីម៉ោង 10 ព្រឹក រហូតដល់ 8 យប់ ក្នុងកម្មវិធី Pepsi Halloween Blastផងដែរ៕

មតិយោបល់