• 2020-10-27 05:08:43
  • ព័ត៌មាន

រឿង​រ៉ាវ​ជូរចត់ វេទនាហួសថ្លែងដែល​ធ្លាប់កើតមាន​ក្នុង​ពិភព K-Pop

  • 2020-10-27 05:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ K-Pop ត្រូវ​ប្រឈម​នឹង​ស្ថានភាព​លំបាក​គ្រប់បែបយ៉ាង​ចំពោះ​អ្វី​ដែល​ក្រុមហ៊ុន​ អ្នក​គាំទ្រ​ជ្រុលនិយម និង​ Anti-Fanមួយ​ចំនួន​យាយី។

ប៉ុន្មានឆ្នាំ​កន្លងមក​នេះ​ មាន​រឿង​រ៉ាវ​ជាច្រើន​បាន​កើត​ឡើង​ពេញ​ពិភព K-Pop បង្ក​ជា​ការ​ភ្ញាក់ផ្អើល និង​សង្វេគ​ជា​ទី​បំផុត​ ពេល​រឿង​លាក់ជ្រៅ​ទាំង​នោះ​បែក​ធ្លាយ​ជា​សាធារណៈ។

ខាងក្រោម​នេះ​គឺ​ជា​រឿង​រ៉ាវ​ឈឺ​ចាប់​មិន​អាច​បំភ្លេច​បាន​ដែល​តារា​ K-Pop មួយ​ចំនួន​បាន​ជួប​ប្រទះ៖

១. សមាជិកក្រុម East Light ត្រូវ​រង​នូវ​ការ​ធ្វើបាប​ពី​ក្រុមហ៊ុន

កាលពី​ឆ្នាំ ២០១៨ សមាជិក​របស់​ក្រុម​នេះ​គឺ Lee Seok Cheol បាន​ទម្លាយ​ថា​សមាជិក​ទាំងអស់​បាន​ក្លាយ​ជា​ជនរងគ្រោះ​ ដោយសារ​ការ​ធ្វើ​បាប​ រំលោភបំពាន​ឥតប្រណី​របស់​ក្រុមហ៊ុន​ Media Line Entertainment។ ពួកគេ​ត្រូវ​ CEO និង​ Producer យកដំបង​ និង​ឧបករណ៍ដទៃទៀត​វាយ​ដំ​ ព្រោះតែកំហុស​បន្តិច​បន្តួចពេល​ហ្វឹកហាត់ ឬ​កត្តា​ផ្សេងទៀត រហូត​មាន​របួស​ពេញ​ខ្លួន។

២. ក្រុម​បុរស​ ១​ក្រុម​ត្រូវ​ក្រុមហ៊ុន​បង្អត់អាហារ និង​យាយីឥតឈប់

ក្រុម​បុរស​១ក្រុម​ដែល​មាន​សមាជិក ៥នាក់​ បាន​ប្រាប់ពី​ហេតុការណ៍ឈឺចាប់​ដែលពួកគេ​បាន​ជួប​ ដោយសារ​ក្រុមហ៊ុនធ្វើបាប។ ក៏មាន​សេចក្ដីរាយការណ៍ដែរ​ថា​​ក្រុមហ៊ុន​មិនបាន​ផ្ដល់ឲ្យពួកគេនូវ​អ្នក​គ្របគ្រង​ម្នាក់​ត្រឹម​ត្រូវ​ មិន​មាន​យានជំនិះ​ គ្មាន​បន្ទប់សម្រាប់ហ្វឹកហាត់ និង​អ្វី​ផ្សេងទៀត​ដែល​ក្រុម K-Pop ទូទៅត្រូវ​មាន​នោះទេ។

សូម្បី​របបហូបចុក​ ក៏ក្រុមហ៊ុន​មិន​ឲ្យ​តារា​របស់​ខ្លួន​ញ៉ាំ​គ្រប់គ្រាន់ដែ រ​ថែម​ទាំង​និយាយ​ថា​ «អ្នក​មិនស្លាប់​ ដោយសារ​អត់​បាយ​មួយពេល​នោះទេ» ទៀត។ កាន់តែ​ហួសចិត្ត​ ពេល​មាន​បុគ្គលិក​ម្នាក់​ប្រាប់​ក្រុមហ៊ុន​ថា​ សមាជិក​ក្រុម​ត្រូវ​ការ​អាហារ​ញ៉ាំ​ ក្រុមហ៊ុន​ដែរជា​បណ្ដេញបុគ្គលិក​ម្នាក់នោះចេញទៅទៀត។

រាល់ពេល​ចេញទៅ​សម្ដែង​នៅក្រៅ​ប្រទេស​ម្ដងៗ​ ក្រុមហ៊ុន​មិន​បាន​ចាត់​អ្នក​មើលការខុសត្រូវ ឬ​រ៉ាបរង​នឹង​រឿង​នេះ​ទេ។ បែប​នេះ​ហើយ​បាន​ជា​មាន​ភាព​ចលាចល ហើយបាន​ធ្វើ​ឲ្យសមាជិក​ក្រុម​ត្រូវ​គេ​បៀតបៀន​លូកលាន់​ផ្សេងៗក្នុង​កម្មវិធី​ដែល​ពួកគេ​បាន​ចូលរួម។

៣. អតីត​សមាជិក​ក្រុម S#arp គឺ Lee Ji Hye ត្រូវ​ Seo Ji Young ធ្វើបាប

Lee Jihye

S#arp ជា​ក្រុម​ K-Pop ដែល​បង្កើត​ដោយ​គ្រួសារ​របស់ Seo Jiyoung ដែល​ជា​គ្រួសារ​អភិជន​មាន​ជាងគេ​ក្នុង​វិស័យ​នេះ​នៅពេល​នោះ។ Seo Jiyoung និង​គ្រួសារ​បាន​កើត​មាន​អារម្មណ៍​មិនសុខចិត្ត​ ពេល​ឃើញ​ Lee Jihye ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ក្រុម។ Seo Jiyoung ស្អប់​ Lee Jihye ដល់កំពូល​ ហើយ​ប្រើគ្រប់មធ្យោបាយ​ដើម្បី​បំផ្លាញ Jihye។

ចុង​បញ្ចប់​ក្រុម​នោះ​ក៏​ត្រូវ​បំបែក​នៅ​ឆ្នាំ ២០០២ ដោយសារ​កត្តា​មិន​ប្រក្រតី​ទាំង​នេះ។ ទោះ​ជា​យ៉ាង​ណា ក៏​ Seo Jiyoung មិន​ឈប់​ត្រឹម​នេះ​ ព្រោះ​នាង​បាន​បង់លុយ​ឲ្យ​អ្នក​ចាត់ការ​ម្នាក់​ ឲ្យ​និយាយ​កុហក​ពី​រឿង​ដែល​នាង​បាន​ធ្វើបាប តែ​អ្នក​ចាត់ការ​រូប​នោះ​មិន​ទទួល​ ទើប​ចុង​ក្រោយ​រឿង​បែក​ធ្លាយ​ទាល់តែបាន ហើយមហាជន​នាំគ្នាអាណិត​ Jihye គ្រប់គ្នា។

៤. ក្រុមនារី​ ​ក្រុម​ត្រូវ​គេ​ចាប់ជំរិត​ និង​វាយដំរាងកាយ

ក្នុង​កម្មវិធី​ Brave Reporter រឿង​ឈឺចាប់​មួយ​បាន​បែកធ្លាយ ទាក់ទង​នឹងក្រុមនារី​ ១​ក្រុមដែលល្បីឈ្មោះ​គួរ​សម​ដែរ​តាំង​ពី​មុន​ពួកគេ Debut ដែល​មាន​សមាជិក​សុទ្ធ​តែ​មាន​ទេពកោសល្យខ្ពស់​ ហើយ​ម្នាក់ក្នុង​ចំណោម​នោះ​ជា​អតីត​បេក្ខនារីក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញាទៀត។ ប៉ុន្តែ​ថ្ងៃ​មួយ​ មាន​រឿង​ភ្ញាក់ផ្អើល​ពេល​ពួកគេ​បាត់មិន​ឃើញ​មក​ចូលរួម​ក្នុង​កម្មវិធី​មួយ​ ហើយពេល CEO ទាក់ទង​ទូរសព្ទ​ទៅ​ក៏ពួកគេ​មិន​លើក។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​សមាជិក​ម្នាក់ក៏​បានទាក់ទង​មក​ CEO ហើយ​ CEO មាន​ការភ្ញាក់ផ្អើល​ដោយសារសំឡេង​សមាជិក​រូប​នោះ​ចម្លែកខុសសព្វដង ហើយ​ពេល​ជួប​ផ្ទាល់ សមាជិក​ទាំងអស់​ស្គម​ជាង​មុន​ដាច់ ហើយ​ក្លិន​ក៏លែងដូចមុន ជាពិសេស​អារម្មណ៍ពួកគេ​ភ័យៗ។

ក្រោយ​មក​ សមាជិក​ក៏បាន​ប្រាប់ CEO ថា​ពួកគេ​ត្រូវ Producer ពួកគេម្នាក់​ចាប់ជំរិត និង​ធ្វើបាប​រាងកាយ។ Producer ម្នាក់​នោះ​បាន​អញ្ជើញពួកគេ​ទៅផ្ទះនាង និង​ចង់ឲ្យពួកគេ​ចុះកុងត្រាជាមួយ​ផលិតកម្ម​ផ្សេង។ ពេលសមាជិកបដិសេធ នាង​ក៏​បាន​យក​ដំបង​វាយ​បាល់ វាយភ្លាម ហើយ​ចាក់សោពួកគេឲ្យ​នៅ​ក្នុង​បន្ទប់នោះ​ជា​ច្រើន​ថ្ងៃទៀត។ បន្ទាប់​ពី​ហេតុការណ៍​ចុកចាប់នេះ​កើតឡើងហើយ សមាជិក​ក្រុម​នោះ​ក៏​បាន​សម្រេច​លាឈប់ ពីសិល្បៈតែម្ដង៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់