- 2020-10-29 02:00:00
- ព័ត៌មាន
រឿងពិតទាំង ៧របស់ Hwasa សមាជិកពៅ តែខ្លឹមខ្លាំងរបស់ MAMAMOO
- 2020-10-29 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិតទាំង ៧របស់ Hwasa សមាជិកពៅ តែខ្លឹមខ្លាំងរបស់ MAMAMOO
ចន្លោះមិនឃើញ
ប៉ុន្មានឆ្នាំចុងក្រោយនេះ Hwasa (MAMAMOO) បានវិវត្តខ្លួនយ៉ាងល្អក្លាយជាតារាល្បីលំដាប់កំពូលម្នាក់ដែរប្រចាំពិភព K-Pop។
វាមិនមែនជារឿងចែដន្យទេ ប៉ុន្តែសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែងសុទ្ធសាធ ហើយបូកផ្សំនឹងសមត្ថភាពពេញខ្លួន និងការតុបតែងខ្លួនលេចធ្លោទៀតនោះ រឿងអ្វីនាងមិនអាចល្បីបាន?
មិនថានៅក្នុងក្រុម ឬទោលឡើយ Hwasa ធ្វើបានយ៉ាងល្អមិនញញើត រហូតអាចសាងកេរ្តិ៍ឈ្មោះយ៉ាងត្រដែតគួរឲ្យភ្ញាក់ផ្អើល។ យ៉ាងណា ទោះបីអ្នកជាអ្នកគាំទ្រយូរឆ្នាំរបស់នាងមែន ប៉ុន្តែដើម្បីដឹងកាន់តែច្បាស់ពី Maknae របស់ MAMAMOO ម្នាក់នេះ សូមទស្សនាបន្ថែមនូវរឿងរ៉ាវមួយចំនួនដូចតទៅ៖
១. អត្ថន័យឈ្មោះលើឆាក
Hwasa មានឈ្មោះពិត Ahn Hyejin។ នាងមិនចង់ប្រើឈ្មោះ Hyejin ធ្វើជាឈ្មោះក្នុងសិល្បៈទេ ព្រោះឈ្មោះនាងដូចឈ្មោះតារាផ្សេងទៀតដែរ ដូចនេះក៏សម្រេចប្រើឈ្មោះ "Hwasa" ដែលមកពីពាក្យ «Hwasa-hada» មានន័យថា «មានពន្លឺរះចែងចាំង» ហើយស័ក្ដិសមសម្រាប់តារាដែលបណ្ដែតខ្លួនលើវិស័យនេះ។
២. នាងមិនមែនមកពី គ្រួសារអ្នកមានទេ
ទោះបី Hwasa មើលទៅដូចជានារីអភិជន ឬអ្នកមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែតាមពិតទៅនាងមានប្រភពពីគ្រួសារដែលមានជីវភាពធម្មតា ដោយធំដឹងក្ដីនៅជនបទ។ ទោះជាយ៉ាងណា នាងមានឪពុកម្ដាយដែលតែងផ្ដល់ក្ដីស្រឡាញ់ ការគាំទ្រលើកទឹកចិត្ត ទោះបីពួកគេមិនមែនជាអ្នកមានទ្រព្យ និងរបស់ប្រើប្រាស់ហ៊ឺហារដូចគេ តែគ្រួសារមានសុភមង្គលបំផុត។
៣. នាងបានស្គាល់សមាជិករួមក្រុម MAMAMOO យូរមកហើយតាំងពីមុន Debut ទៀត
Hwasa និង Wheein បានស្គាល់គ្នាតាំងពីរៀននៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យជាមួយគ្នាមកម្ល៉េះ។ អ្នកទាំង ២មានក្ដីសុបិនចង់ក្លាយជាតារាចម្រៀងដូចគ្នាពេលនោះ ថែមទាំងបានលើកទឹកចិត្តគ្នាទៅវិញទៅមក និងជួយនិយាយជាមួយឪពុកម្ដាយរបស់ Hwasa ឲ្យនាងបានសម្រេចក្ដីស្រមៃទៀតផង។ រហូតដល់បានចូលប្រកួតដំបូង ពួកគេនៅតែគាំទ្រគ្នាទៅវិញទៅមក ហើយជារឿងល្អពួកគេបានជាប់ទាំង ២ចូលផលិតកម្ម RBW Entertainment ស្របពេលទើបរៀបថ្នាក់ទី ៩។
៤. សមត្ថភាពរបស់នាងគ្រប់គ្រាន់ ធ្វើឲ្យតារា K-Pop គាំទ្រពេញទំហឹង
Hwasa ត្រូវបានអ្នកជំនាញជាច្រើនកោតសរសើរនឹងទេពកោសល្យនាងណាស់ តាំងពីសំឡេង ទាំងស្ទីលច្រៀងខុសពីគេ ទាំងសមត្ថភាពរ៉េប និងចរិតលើឆាកសម្ដែង។ អ្វីដែលមានទាំងនេះ បានធ្វើឲ្យតារាគ្នាឯងសរសើរមិនដាច់ពីមាត់ឡើយ ឧទាហរណ៍ជាក់ស្ដែងដូចជា HyunA ក៏ធ្លាប់លើកពីសមត្ថភាពអស្ចារ្យរបស់ Hwasa ដែរ។
៥. នាងមិនខ្វល់នឹងអ្វីដែលនិយាយមិនល្អពីនាង
ជាតារាប្រាកដជាមានព័ត៌មានរិះគន់ច្រើន សម្រាប់ Hwasa ដូចគ្នា។ មានម្ដងនោះនាងបានមិនបានពាក់អាវក្នុង ពេលមកដល់ព្រលានយន្តហោះ Incheon International Airport កាលពីខែកក្កដា ឆ្នាំ ២០១៩។ នាងមិនបានចេញមុខនិយាយបកស្រាយអ្វីពីព្យុះព័ត៌មាននេះទេ រហូតដល់ពេលដែលបទថ្មីរបស់ក្រុមចេញគឺ "Hip" ដោយនៅក្នុងប៉ារ៉ូលចម្រៀង១ឃ្លាបានដាក់ថា «My Fashion is a controversy, but I don't care, it's just another action»។ មែនទែនទៅនាងមិនគិតថា វាជារឿងធំនោះទេ ហើយក៏មិនខ្វល់នឹង Hater ដែរ។
៦. នាងធ្វើឲ្យទំនិញលក់ដាច់សាហាវ ដោយមិនដឹងខ្លួន
ពេលនាងចូលរួមក្នុងកម្មវិធី I Live Alone នាងត្រូវបានគេឲ្យរហស្សនាមថាជា "Sold-Out Queen" ក៏ព្រោះសមត្ថភាពដែលអាចលក់របស់ចេញបានដោយងាយ។ មានពេលមួយនោះ ពេលញ៉ាំ Gopchang ស្រាប់តែចំណីប្រភេទនេះលក់ដាច់សាហាវលើទីផ្សារ។ ឈានដល់ពេលមួយទៀតនាងចាក់ Recorder ស្រាប់តែវិបសាយលក់ Music Book សម្រាប់លេងឧបករណ៍ភ្លេងលក់ដាច់ទៅទៀតក្នុងរយៈពេលមួយពព្រិចភ្នែក។
៧. នាងជាកូនស្រីកតញ្ញូ
នៅពេលនាងអាចរកចំណូលបានច្រើនពីអាជីពជាតារា រឿងដំបូងដែលនាងធ្វើនោះគឺ ដោះបំណុលទាំងអស់របស់ឪពុកម្ដាយ។ នាង និងឪពុកម្ដាយជិតស្និទ្ធនឹងគ្នាខ្លាំង ហើយនេះជារឿងល្អបំផុតដែលនាងបានធ្វើ សម្រាប់អ្នកមានគុណ៕s