- 2020-10-29 01:28:06
- ព័ត៌មាន
ច្បាស់ចែស! ពីតម្លៃខ្លួនរបស់ សូដា នីតា ក្នុងការឈរឈ្មោះ ជា ទូតសុច្ឆន្ទៈ
- 2020-10-29 01:28:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ចែស! ពីតម្លៃខ្លួនរបស់ សូដា នីតា ក្នុងការឈរឈ្មោះ ជា ទូតសុច្ឆន្ទៈ
ចន្លោះមិនឃើញ
កញ្ញា សូដា នីតា ដែលជាតារាសម្ដែងស្រីវ័យជ្រេបន្តិចទៅហើយ ប៉ុន្តែប្រជាប្រិយភាពរបស់នាងនៅតែប្រដំប្រសងគ្នានឹងតារាសម្ដែង ឬចម្រៀងស្រីវ័យក្មេងដែលកំពុងប្រកួតប្រជែងក្នុងទីផ្សារសិល្បៈខ្លាំងនោះ។
ងាកមករឿងតម្លៃខ្លួនវិញ សូដា នីតា ស៊ីមិនក្រោម១៥០០០ដុល្លារឡើយក្នុង១ឆ្នាំ។ ជាក់ស្ដែងកាលពីយប់មិញ ក្រុមហ៊ុន HSKL ដែលនាំចូល និងចែកចាយផ្ដាច់មុខនូវផលិតថែទាំសម្រស់ និងគ្រឿងសម្អាងមានគុណភាពសុទ្ធ១០០%ពីប្រទេសកូរ៉េ បានធ្វើពិធីចុះកិច្ចព្រមព្រៀងមួយទទួលសូដា នីតា ជាទូតសុច្ឆន្ទៈ រយៈពេល១ឆ្នាំ នៅបុរីពិភពថ្មីឈូកមាស ខណ្ឌសែនសុខ។
មុននឹងទទួលយកកិច្ចព្រមព្រៀងឈរឈ្មោះជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន HSKL នេះ សូដា នីតា និងលោក យ៉ែម សំអូន ក៏ធ្លាប់ធ្វើជាតំណាងប្រចាំផលិតមួយដែរដែលទើបតែបញ្ចប់ក្នុងពេលថ្មីៗនេះ។ ប៉ុន្តែតម្លៃខ្លួន នៃការឈរឈ្មោះកាលណោះ មិនត្រូវបាននាងបញ្ចេញឡើយ។
កញ្ញា សូដា នីតា ដែលគ្រងឈុតបុរាណយ៉ាងប្រណីតក្នុងឱកាសនោះ បញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំនេះ នាងមានតួនាទីថតស្ពតពាណិជ្ជកម្ម ឬចូលរួមសកម្មភាពផ្សព្វផ្សាយតែលើផលិតផលនេះមួយគត់ក្រៅពីការងារសិល្បៈ។ ទន្ទឹមគ្នានេះ សូដា នីតា ក៏មមាញឹកណាស់ដែរក្នុងអាជីពសម្ដែង តែនាងបានបែងចែកច្បាស់រវាងការងារឈរឈ្មោះជាទូតសុច្ឆន្ទៈ និងការងារសិល្បៈ៕