• 2020-11-04 08:15:23
  • ចម្រៀង

អ៊ែម​ម៉េស បទ "ពឺតៗ" របស់​សិរីមន្ត ល្បី​ធ្លាយ​ដល់ ថៃ ឡាវ Cover ព្រោងព្រាត

  • 2020-11-04 08:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីបានចេញផ្លូវការបានប្រមាណ១ខែ បទ “ពឺតៗ” របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងតែបន្តឆក់យកការគាំទ្រយ៉ាងគំហុក។ ឥឡូវនេះទៀតបទដែលមានទំនុកភ្លៀងឡូយមួយនេះ កំពុងស៊ីដាច់គេនៅប្រព័ន្ធបណ្ដាញសង្គម Tiktok ថែមទៀតផង។

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ មិនត្រឹមតែល្បីនៅក្នុងស្រុកខ្មែរប៉ុណ្ណោះទេ ក្រឡេកមើលក្នុងចំណោមអ្នកដែល Cover វីដេអូសម្រាប់បទមួយនេះ គឺមានទាំងខាងប្រទេសថៃ ប្រទេសឡាវ និងនៅប្រទេសវៀតណាម យ៉ាងច្រើនព្រោងព្រាតទៀតផង។

បទចម្រៀងដ៏មានប្រជាប្រិយមួយបទនេះមិនត្រឹមតែកំពុងល្បីកក្រើកក្នុង TikTok ប៉ុណ្ណោះទេ នៅក្នុង YouTube ក៏កំពុងតែកើន View ក្រើតៗដល់ទៅជិត 7 លានដងទៅហើយ។

យ៉ាងណាមិញគេកំពុងតែចាំអ៊ុតមើល MV ផ្លូវការបទនេះទៀត ក្រោយពីឆក់យកការគាំទ្រយ៉ាងគំហុកដោយគ្រាន់តែទើបចេញជា Audio បែបនេះ៕

ប៉ុន្តែតោះ...ឥឡូវស្ដាប់បទនេះម្ដងទៀតទាំងអស់គ្នាសិនចុះ

មតិយោបល់