• 2020-11-12 02:57:56
  • ចម្រៀង

ចំណង​ជើង​ប្លែក បទ "ផ្ញើរ​លុយ​ចង​ដៃ ៨២, ០០០រៀល" កំពុង​ផ្ទុះ​ខ្លាំង​លើ Tik Tok

  • 2020-11-12 02:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ចម្រៀង បទ "ផ្ញើរ​លុយ​ចង​ដៃ ៨២, ០០០រៀល" មួយ​បទ​របស់​ផលិតកម្ម Davitra Mediaដែល​បក​ស្រាយ​ដោយ​កញ្ញា ថុល ស្រីលក្ខ័ណ៍ កំពុងផ្ទុះខ្លាំងក្នុងបណ្តាញសង្គមជាពិសេសTiktok និង​កំពុង​អន្ទង​ចិត្ត​ទស្សនិកជន​យ៉ាង​ច្រើន។

ចំណុច​ទាក់​ទាញ​នៃ​វីដេអូ​ចម្រៀង​ខាងលើ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទី១​ដោយសារ​ចំណង​ជើង ប្លែក ទាក់​ចិត្ត និង​ទី២ គឺ​ទឹកដម​សំនៀង​ដ៏​ស្រទន់ គួបផ្សំ​នឹង​តួ​អង្គ​សម្តែង​ដ៏​ប៉ិនប្រសព្វ គឺ​ពិត​ជា​កម្សត់​នៃ​ស្នេហា​ខក​ចិត្ត​របស់​តួ​ស្រី។

បទ "ផ្ញើ​លុយ​ចង​ដៃ ៨២, ០០០រៀល" នេះគឺជាការនិពន្ធបទភ្លេង និងទំនុកច្រៀងរបស់កវី គិន កក្កដា ប្រចាំផលិតកម្ម Davitra Media ផលិត​ឡើង​ក្នុង​ការ​ចូលរួម​ចំណែក​ការ​លើក​កម្ពស់​ចរាចរ "ប្រាក់រៀល" របស់​ព្រះរាជាណាចក្រកម្ពុជា​ក្នុង​ពិធី​ផ្សេងៗ។

Davitra Media គឺ​​ជា​ផលិតកម្ម​ដែល​ទើប​បង្កើត​ថ្មី​របស់​ក្រុមហ៊ុន Davitra Group ផលិត​នូវ​បទ​ដើម (Original Song) ដើម្បី​ចូលរួម​ចំនែក​លើក​ស្ទួយ​ការ​តាក់តែង​និពន្ឋ​ក្នុង​វិស័យ​សិល្បះ តន្រ្តី​របស់​ប្រទេស​កម្ពុជា​អោយ​ល្បីរន្ទឺបន្ថែមទៀត ជា​ពិសេស​គឺ​ដើម្បី​លើក​ស្ទួយ​ស្នាដៃ​កវីនិពន្ឋ​ក្នុង​ស្រុក និង​កាត់​បន្ថយ​ការ​ចំលង​ពី​គេ។

តាម​ដំណឹង ផលិតកម្ម​ខាង​លើ នឹង​ចេញ MV បន្ទាប់​ដែល​នឹង​បក​ស្រាយ​អំពី​តួ​ស្រី​ដែល​ត្រូវ​បាន​ម្តាយ​ខាង​ប្រុស​រើស​អើង​ក្នុង​បទ "ផ្ញើ​លុយ​ចង​ដៃ ៨២, ០០០រៀល» ដែល​នឹង​គ្រោង​ចេញ​នា​ពេល​ឆាប់​ៗ​នេះ។ ដូច្នេះ កុំ​ភ្លេច​រង់ចាំ​ទាំង​អស់​គ្នា!

តែ​ឥឡូវ​ទស្សនា​បទ "ផ្ញើ​លុយ​ចង​ដៃ ៨២,០០០រៀល" ទាំង​អស់​គ្នា​សិន៖

មតិយោបល់