• 2020-11-12 04:13:21
  • ស្ទីលតារា

ស្អាត​ទៀត​ហើយ ខៀវ សំភេទ ប្រារព​ខួប​អាពាហ៍ពិពាហ៍ ១៤​ឆ្នាំ​ជាមួយ​ទេសភាព​ដូច​មាស

  • 2020-11-12 04:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង និង​សម្ដែង ខៀវ សំភេទ ដែល​បាន និង​កំពុង​រស់​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក បាន​ប្រារព្ធ​វេលា​ខួប ១៤​ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍​របស់​ខ្លួន ដោយ​នាំ​ភរិយា​ទៅ​ផ្ដិត​រូប​ថត​អនុស្សាវរីយ៍​ជាមួយ​ទេសភាព​ស្អាត​ដូច​ក្រាល​មាស​ពី​ក្រោយ។

ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​សិល្បករ សិល្បការិនី​ខ្មែរ​នៅ​បរទេស បាន និង​កំពុង​រីករាយ​ជាមួយ​វេលា​រដូវ​ស្លឹក​ឈើ​ជ្រុះ(Autumn) ដ៏​ស្រស់​ស្អាត ដោយ​មុន​នេះ គេ​ឃើញ​ក្រុម​គ្រួសារ​លោក ហង្ស ឈា និង​អ្នក​នាង សារ៉ាយ សក្ខណា បាន​បង្ហាញ​ពី​ភាព​មនោរម្យ​នៃ​ជីវិត​ជួប​ជុំ​គ្រួសារ​ក្នុង​រដូវ​ដែល​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​នេះ។

មក​ដល់​ថ្ងៃ​នេះ ក៏​បាន​លេច​វត្តមាន​របស់​លោក ខៀវ សំភេទ និង​ភរិយា​ដ៏​ស្រស់​សោភា​ថែម​ទៀត។ អតីត​តារាចម្រៀង និង​អ្នក​នាង គឹម យិន បាន​នាំ​គ្នា​ថត​រូប​អនុស្សាវរីយ៍​ស្រស់​ស្អាត​ជា​ច្រើន​សន្លឹក​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបភាព​ទាំង​អស់ គឺ​រំលេច​ទេសភាព​ផ្ទៃ​ខាង​ក្រោយ ពណ៌​លឿង​ស្អាត​ដូច​ក្រាល​មាស។

សំភេទ បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍​គម្រប់ ១៤​ឆ្នាំ​របស់​ខ្លួន។ លោក ខៀវ សំភេទ និង​អ្នក​នាង គឹម យិន បាន​រៀប​​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ ២០០៥ ហើយ​ក្រោយ​រៀបការ​រួច លោក ក៏បាន​លា​ចាក​ពិភព​សិល្បៈ​ខ្មែរ​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​ជាមួយ​ភរិយា​រហូត​មក​ដល់​បច្ចុប្បន្ន។

តោះ...ទស្សនា​ទិដ្ឋភាព​ដ៏​មនោរម្យ​របស់​សិល្បករ​ខ្មែរ​នៅ​ទឹកដី​លោក​ខាង​លិច​ទាំង​អស់​គ្នា!!!

រូបភាព៖ ហ្វេសប៊ុក សំភេទ

អត្ថបទ៖ ទារិកា

មតិយោបល់