• 2020-11-25 02:34:33
  • ព័ត៌មាន

ប្រពន្ធ​គេ! ឃើញ​ស្វាមី Share រូប​ Ford Raptor រាល់​ថ្ងៃ ម៉ូលីកា បញ្ចេញ​លុយ​ជាង ១០ម៉ឺន​ដុល្លារ ទិញ​ឲ្យ​ភ្លាម!

  • 2020-11-25 02:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូលីកា បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ឈុល​ទៀត​ថ្មី​ៗ​នេះ ដោយ​នាង បាន​សម្រេច​បញ្ចេញ​កញ្ចប់​លុយ​យ៉ាង​សម្បើម ទិញ​រថយន្ដទំនើបម៉ាកFord ស៊េរីឆ្នាំ២០២០ ដ៏​ថ្មី​សន្លាង​ឲ្យ​ស្វាមី ក្រោយ​ពី​ឃើញ​ឪពុក​កូន​ស្រី​របស់​នាង មួយ​ថ្ងៃ​ៗ Share តែ​រូប​ឡាន​នេះ​មិន​ឈប់។

រថយន្ត​នេះ គឺ​ម៉ាក Ford Raptor ស៊េរី​ឆ្នាំ ២០២០ ព័ណ៌​ស​ មាន​តម្លៃ​ដល់​ទៅ ១២ ៨០០០ដុល្លា​អាមេរិក​ឯណោះ។ នាង​បាន​បញ្ចេញ​រឿង​នេះ ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង បើ​ទោះ​ជា​មុន​នេះ​កូវីដ១៩ ធ្វើឲ្យអាជីវកម្មមួយចំនួនប្រឈមបញ្ហាក្ដី ប៉ុន្ដែ​អាជីវកម្ម​របស់​អតីត​តារាចម្រៀង​រូប​នេះ នៅ​តែ​រឹងមាំ។

ម៉ូលីកា បានថ្លែងសារថា "អូន​គ្មាន​អី​ច្រើន​ឲ្យ​ប្ដី​ទេ គ្រាន់តែអូនបានបំពេញ បំណងប្ដី ព្រោះ​ឃើញ​ប្ដី Share រូប​ឡាន​ហ្នឹង​រាល់​ថ្ងៃ"។ យ៉ាងណា នៅ​មាន​មួយ​ចំណុច​ទៀត​ដែល​ ម៉ូលីកា បញ្ជាក់​ថា នាង​មិន​អាច ធ្វើ​ឲ្យ​ស្វាមី​បាន​ទាំង​ស្រុង នោះ​គឺ​ពាក់​ព័ន្ធ​នឹង​ពណ៌​រថយន្ត ដែល​ស្វាមី​របស់​នាង​ស្រឡាញ់​ពណ៌​ខ្មៅ ប៉ុន្តែ​នាង​រក​ឲ្យ​មិន​បាន​ទាល់​តែ​សោះ។

"ប្រពន្ធ​ដើរ​រក​ពេញ​ភ្នំពេញ​អស់​ហើយ គ្មាន​ពណ៌​ខ្មៅ​ដែល​ប្ដីចង់​បាន​ទេ សល់តែព័ណសមួយហ្នឹង ទើបខំទិញទាំងយប់មកSurprise ប្ដី​ទៅ”។ ងាក​​ស្វាមី​របស់​ម៉ូលីកា លោក ហុង ម៉ានុណ ហៅ​ឆានុន វិញ​បាន​ប្រាប់​ថា លោក​ទទួល​អារម្មណ៍​ភ្ញាក់​ខ្លាំង មិន​ដឹង​ថា​យក​អ្វី​មក​និយាយ​ឲ្យ​ត្រូវ​នោះ​ឡើយ។

លោក​បាន​ត្រឹម​សរសេរ​សារ​ថា ”អគុណ​ប្រពន្ធ​សម្លាញ់​ដែល​តែង​តែ​លើក​លែង និង​តស៊ូ​ជាមួយ​គ្នា​កន្លង​មក និង​អគុណ​សម្រាប់​អំណោយ​ដ៏​អស្ចារ្យ​មួយ​នេះ! អគុណ​ខ្លាំង...គឺ​ថា​រកពាក្យអ្វីថ្លែងមិនចេញនោះទេ ព្រោះថារំភើបខ្លាំងពេក។បងមានតែពាក្យជូនពរអូនឲ្យសម្រស់កាន់តែស្អាត សុខភាពរឹងមាំ ជាពិសេសជូនបរឲ្យអូនលក់ផលិតផលកាន់តែដាច់ជាងនេះទៀត”។

នេះ​ជា​រថយន្ដ​ទី៣​ហើយ​សម្រាប់ ម៉ូលីកា ព្រោះ​មុន​នេះ​នាង​មាន​រថយន្ដ​២​គ្រឿង​រួច​ហើយ សម្រាប់​ជិះ​ឆ្លាស់​គ្នា​នោះ​គឺRange Rover និងJaguar ស្រប​ពេល​មុន​នេះ ក៏​មាន​ព័ត៌មាន​ថា​នាង​ទើប​បាន​ទិញ​ផ្ទះ​វីឡា​យ៉ាង​ស្រស់​ស្អាត​តម្លៃ​ជាង​៣០ម៉ឺន​ដុល្លារ​អាមេរិក​ដែរ។

ម៉ូលីកា ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ក្រោយ​ផ្អាក​អាជីព​ចម្រៀង នាង​បាន​ក្លាយ​ទៅ​ជា​អ្នកលក់​ផលិតផល​តាមOnline ដ៍លេចធ្លោ​ម្នាក់​នា​ពេល​បច្ចុប្បន្ន ដែល​មាន​ជីវភាព​កាន់​តែ​ធូរធារ​ហើយ​មុខ​ជំនួញ​ដែល​ដំណើរ​ក្រោម​ក្រុមហ៊ុន Nk Molika Beauty Trending Co.Ltd កាន់​តែ​រីក​ធំ​ផង​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់