• 2020-11-26 08:22:05
  • ព័ត៌មាន

ភាពយន្តភាគកូរ៉េ ៨រឿង​ត្រូវ​សម្រេច​ផ្អាកការ​ថត​សិន ដោយសារ​មាន​ករណីកូវីដផ្ទុះឡើង

  • 2020-11-26 08:22:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ភាគ​យន្តជា​ច្រើន​រឿង​របស់​កូរ៉េ​ត្រូវ​សម្រេច​ផ្អាក​ដំណើរការ​ការ​ថត​សិន​ ដោយសារ​មាន​ករណី​ឆ្លង​មេរោគ COVID-19។

ការ​ឆ្លង​មេរោគ​នេះ​នៅ​ក្នុង​ពិភពលោក​នៅ​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ ក្នុង​នោះ​ក៏​មាន​ប្រទេស​កូរ៉េ​ដែរ។ ដោយសារ​មាន​ការ​គំរាម​កំហែង​ខ្លាំង​ពេក​បែប​នេះ​ហើយ​ ក៏ជា​ឧបសគ្គក្នុង​ការ​ថតរឿង​ដែរ ព្រោះ​វាពិតជា​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង។

យោង​តាម​ប្រភពព័ត៌មាន​ យ៉ាង​ហោច​ណាស់​មាន​ ភាពយន្ត​ដល់ទៅ ៨​ រឿង​ត្រូវ​សម្រេច​ផ្អាក​ការថត​សិន បន្ទាប់ពី​ម្នាក់​ក្នុង​ចំណោម​ក្រុម​ការងារ​ផលិតរឿង ឆ្លង​មេរោគ​ COVID-19។ ដូចនេះ​ក្រុម​ការងារ​ក៏​សុខចិត្តផ្អាក​ថត​សិន ដើម្បី​ការ​ពារកុំឲ្យ​មាន​ការ​រីករាលដាលបន្តទៀត។

រឿង​ទាំង​នោះ​រួម​មាន៖

១. រឿង​ «Mr. Queen»

២. រឿង «Hush»

៣. រឿង «Penthouse»

៤. រឿង «Snowdrop»

៥. រឿង «River Where the Moon Rises»

៦. រឿង «Bossam - Stealing Fate»

៧. រឿង «Sisyphus: The Myth»

៨. រឿង «Joseon Exorcist»

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់