• 2020-11-26 09:04:47
  • ព័ត៌មាន

២ បទនេះ​ GOT7 លួងលោមអារម្មណ៍ Ahgase ខ្លាំង​ ពេល​ច្រៀងជាភាសាថៃ

  • 2020-11-26 09:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GOT7 ជាក្រុម​ចម្រៀង​ដែល​មាន​សមាជិក​មក​ពីទិស​ផ្សេង​គ្នា​ទាំង​ក្នុង​ប្រទេស​កូរ៉េ ហុងកុង អាមេរិក ក៏ដូចជា​ថៃជាដើម។

កេរ្តិ៍ឈ្មោះ​របស់​ក្រុម​នេះ​ហក់​ឡើង​មិនធម្មតា​ ហើយ​ក៏ជា​ក្រុម​ដ៏​មាន​ឥទ្ធិពល​ប្រចាំ K-Pop ដែរនាពេល​បច្ចុប្បន្ន។ ដូចនេះ​ការ​ដើរ​ប្រគំតន្ត្រី​ទេសចរណ៍ជុំវិញ​ពិភពលោក​ក៏មាន​ច្រើន​ដង​ដែរ សម្រាប់​ក្រុម​នេះ។ ប៉ុន្តែ​ក្នុង​ចំណោម​ប្រទេស​ដែល​ពួកគេ​ទៅដល់ ប្រទេសថៃ​បាន​ក្លាយជា​ប្រទេស​ដែល​ហ្វេន​មួយចំនួន​ចាប់អារម្មណ៍ ដោយសារ​ សមាជិក​ទាំង ៧​នាំគ្នា​បង្ហើរ​សំនៀង​ជា​ភាសាថៃ ជូនជាពិសេស​ដល់អ្នក​គាំទ្រ​ប្រទេស​នេះ ស្របពេល​ BamBam ដែល​ជាសមាជិក​បន្ទាប់ពៅ គឺជាជនជាតិថៃ។

ចម្រៀង​ដែល​ពួកគេ​លើក​យក​មក​បកស្រាយ​ក៏សុទ្ធ​តែ​ជា​បទពេញនិយម​ តែមាន​ ២បទ​ដែល​ល្បីខ្លាំងជាងគេមាន​តាំងពី «Aor Jao Aoey» និង​ «Mai Kheuy» ជាដើម។ ក្រៅពី BamBam ដែលជា​ជនជាតិ​នេះ​ផ្ទាល់ តើ​សមាជិក​កូរ៉េ អាមេរិក និង​ហុងកុង​ច្រៀង​បាន​ល្អកម្រិតណា?

អត្ថបទ៖ យី សុធារី

មតិយោបល់