• 2020-12-01 02:36:02
  • ព័ត៌មាន

ចេញលទ្ធផលដ៏ភ្ញាក់ផ្អើល ពីប្រជាប្រិយភាពរបស់តួប្រុសទាំង ២ក្នុងរឿង «Startup»

  • 2020-12-01 02:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តភាគថ្មីរបស់កូរ៉េមាន​ចំណងជើង​ថា «Startup»​ កំពុង​ទទួលបាន​ការចាប់អារម្មណ៍ខ្លាំងនាពេល​បច្ចុប្បន្នពេល​ចេញផ្សាយជាផ្លូវការ​លើ Netflix។

ជាទូទៅ គ្រប់ខ្សែភាពយន្ត​ តួឯកប្រុស​តែង​ត្រូវ​បាន​អ្នក​មើល​ចាប់អារម្មណ៍ខ្លាំងជាងគេ ប៉ុន្តែ​ចូល​ដល់រឿង «Startup» ករណី​នេះ​ត្រូវ​បាន​ប្រែប្រួល។

Nam Joo Hyuk (​សម្ដែង​ជា​តួ Nam Do San) និង​តារាសម្ដែង Kim Seon Ho (សម្ដែងជាតួ Han Ji Pyeong) កំពុង​ក្លាយជា​តារាកូរ៉េ​ដែល​ល្បីល្បាញ​មិនធម្មតា​នាពេល​នេះពេល​សម្ដែង​រឿង​ «Startup» រួមគ្នា។ ទោះបីភាព​ស្រស់សង្ហា និង​ទេពកោសល្យ​សម្ដែង​ ពួកគេ​មាន​ដូចគ្នា ប៉ុន្តែ​សង្កេត​ឃើញ​ថា​ប្រជាប្រិយភាព​របស់ពួកគេ​មាន​ម្នាក់ ហក់ឡើង​ជាងម្នាក់ទៀត។ នេះ​បើផ្អែក​តាមអ្នកគាំទ្រ។

Kim Seon Ho (សម្ដែងជាតួ Han Ji Pyeong)
Nam Joo Hyuk (​សម្ដែង​ជា​តួ Nam Do San)

ជាក់ស្ដែងយោង​តាម​មតិអ្នក​តាមដាន​វិបសាយ​ Naver ដែលបានឆ្លើយសំណួរដែលសួរថា៖ «ប្រសិន​អ្នកជា Dal Mi តើអ្នកជ្រើសយក Nam Do San ឬ Han Ji Pyeong?»។ ឯចម្លើយក៏ត្រូវ​បាន​បង្ហាញ នោះគឺ​ពួកគេ​ជ្រើសយកតួឯករង Han Ji Pyeong រំលង​តួឯកធំ Nam Do San ដល់ទៅ៨០ភាគរយ​ឯណោះ។

ចំនួន​ Vote ដែល​ Han Ji Pyeong ទទួលបានគឺ ៤៤ ៩៧៩សំឡេង ស្របពេល​ Nam Do San បាន​ត្រឹម ១០ ២៦៨សំឡេងប៉ុណ្ណោះ។

យ៉ាងណា​មិញនេះ​មិនមែន​ជា​លើកទី១ទេ ដែល​ប្រជាប្រិយភាព​របស់តួរងហក់ឡើងជាងតួឯក ព្រោះ​កន្លងមក​ករណីនេះ​ក៏កើតមាន​ឡើង​ម្ដងម្កាលដែរ នោះក៏អាស្រ័យទៅលើខ្សែរឿង និងចរិតតួសម្ដែង​ដែលតម្រូវ​មក៕ ​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់