• 2020-12-01 04:30:15
  • ព័ត៌មាន

សមត្ថភាព​សិល្បៈ​ទាំង​បី​របស់ ឆឹម សក្កដា មិន​បារម្ភ​រឿង​ស្ងាត់​បទ​ចម្រៀង ទោះបី​បញ្ហា​កូវីដ-១៩ នៅបន្ដ

  • 2020-12-01 04:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​កូវីដ-១៩ ដែល​កំពុង​រាតត្បាត​លើ​សកលលោក បាន​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​ផលិតភាព​ការងារ។ ក្នុង​នោះ​ប្រទេស​កម្ពុជា ក៏​បាន​ប៉ះពាល់​ខ្លាំង​ដែរ ដោយ​រាប់​ចាប់​តាំង​ពី​ការងារ​សិល្បៈ​ឡើង​ទៅ ព្រោះ​រោងភាពយន្ត និង​ការ​ប្រគំតន្ត្រី​ដែល​មនុស្ស​ចូល​រួម​ច្រើន​​ ត្រូវ​បាន​ហាមប្រាម។

ទន្ទឹម​នឹង​ការងារ​សិល្បៈ​នៅកម្ពុជាធ្លាក់ចុះស្ទើរ​ពេញ​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ​២០២០ នេះ តារា​ចម្រៀង សម្ដែង និង​ពិធី​ការិនី​ខ្មែរ​ជា​ច្រើន​រូប បាន​ងាក​ទៅ​ចាប់​ការងារ​ក្រៅ​សិល្បៈ​ដូច​ជា​បើក​ហាង​រកស៊ី និង​លក់​ផលិតផល​តាម​អនឡាញ​វិញ​ម្ដង។

ដោយឡែក​តារា​សម្ដែង និង​ជា​តារា​ចម្រៀង​របស់ថោនម្នាក់ គឺលោក ឆឹម សក្កដា អះអាង​ថា រូប​លោក​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​និពន្ធ​បទ​ចម្រៀង ដឹកនាំ​ថត និង​ច្រៀង​ដោយ​ខ្លួន​ឯង ដើម្បី​បម្រើ​អារម្មណ៍​ហ្វេនៗរហូត​បើទោះបីជាបញ្ហាជំងឺកូវីដ-១៩ នៅអូសបន្លាយ។

ឆឹម សក្កដា៖"ពេល​ខ្ញុំ​មាន​ឱកាស​សម្រាក​ពី​ការងារ​គ្រប់គ្រង​ហាង​ពេជ្រ ខ្ញុំ​ឆ្លៀត​ផលិត​វា ដល់​អីចឹង​ទៅ​ខ្ញុំ​អត់​ខ្លាច​ថា​ខ្លួន​ខ្ញុំ​នេះស្ងាត់​ក្នុង​ការ​ផ្ដល់​ទស្សនីយភាព​ថ្មីៗរបស់​ខ្ញុំ​ទៅ​កាន់ហ្វេនៗ ឬ​អតិថិជន​របស់​ខ្ញុំ​ទេ"។

បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ និង​ច្រៀង​ដោយ​លោក ឆឹម សក្កដា បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប របស់TOP MUSIC ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ផលិតកម្ម​ថោន។ លោក​បន្ថែម​ថា នៅ​ថ្ងៃ​អនាគត​រូប​លោក​នឹង​និពន្ធ ហើយច្រៀង ព្រមទាំងដឹកនាំ​សម្ដែង​អឹមវី​ដោយ​ខ្លួន​ឯង​ទៀតផង។​​ បច្ចុប្បន្នមានបទខ្លះត្រៀមនឹងចេញហើយ។

បទ​ចម្រៀង​របស់លោក ឆឹម សក្កដា ទទួល​បាន​ការ​គាំទ្រ​ច្រើនជាងគេ គឺ​មាន​ដូច​ជា៖ បទ​"ផ្សា​ចិត្ត​ភ្ជាប់​បេះដូង" "នារី​ចុង​ក្រោយ" និង​បទ​"គុណ​បង​ប្រុស"​ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់