• 2020-12-02 02:19:09
  • ព័ត៌មាន

តិកនិច Promote អាល់ប៊ុមថ្មីរបស់ Mark ល្អជាង JYP ដាច់រហូត Fan លើកថាសមជា Manager

  • 2020-12-02 02:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល​អាល់ប៊ុម​ថ្មី​របស់​ GOT7 ចេញ​ផ្សាយ​ជា​ផ្លូវការ​ អ្នក​គាំទ្រ​របស់​ក្រុម​ទាំងអស់​ពិត​ជា​រំភើប​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ក៏​មិន​សូវពេញ​ចិត្ត​ផលិតកម្ម JYP ដែរ ដោយសារ​សង្កេត​ឃើញ​ថា​ផលិតកម្មនេះ​ ដូចជា​មិនសូវយកចិត្ត​ទុកដាក់ក្នុង​ការផ្សព្វផ្សាយ​អាល់ប៊ុម​របស់ក្រុម​បាន​ល្អ​ឡើយ។ ប៉ុន្តែ​ទោះ​បី​ការ​ Promote មិនសូវ​ហ៊ឹកហ៊ាក់​ក៏ពិត​មែន​ ក៏​សមាជិក​ម្នាក់របស់​ក្រុម​ចេញ​មុខ​ធ្វើ​ការ​នេះ​បាន​ល្អ​ដែរ នោះ​គឺ Mark។

អ្នក​រ៉េបនាំមុខ​របស់ GOT7 រូបនេះបាន​ Promote អាល់ប៊ុម​របស់​ក្រុម​ខ្លួន​បាន​យ៉ាង​ល្អ​ លើ​គណនី Instagram ផ្លូវការផ្ទាល់ខ្លួន ហើយ​អ្វី​ដែល​លោក​បាន​ធ្វើ​នាំឲ្យអ្នកគាំទ្រពេញចិត្តណាស់។ Mark បាន​បង្ហោះរូប Teaser របស់​សមាជិក​ម្នាក់ៗជា​ច្រើនសន្លឹក​មុន​អាល់ប៊ុម​ចេញ​ផ្សាយ ក៏ដូចជារូបភាព​​បទចម្រៀង​ដែល​កំពុងមានវត្តមាន​លើ​តារាងបទ​ចម្រៀង។

ទោះ​បី​នេះ​ជា​គណនី​ផ្ទាល់ខ្លួន​ ប៉ុន្តែ​ Mark មិនខ្វល់ទេ ឬបារម្ភ​ក្នុង​ការ​បង្ហោះ​រូប​សមាជិក​ទាំងអស់​ ដើម្បី​ Promote ឲ្យ​បាន​ទូលំទូលាយទេ។ កត្តា​នេះ​ហើយ​ដែល​អ្នក​គាំទ្រ​រំភើប​ចិត្ត​ ព្រោះ​លោក​សុខចិត្ត​ធ្វើ​រឿង​នេះ​សម្រាប់អ្នក​គ្រប់គ្នា មិនមែន​សម្រាប់​តែ​ខ្លួនឯង។

ស្របពេល​ Mark រវល់​បង្ហោះ​ Promote អាល់ប៊ុម​ពេញ​ទឹក​ពេញ​ដី​ តែ​ងាក​ទៅ មើល​គណនី​របស់ JYP វិញ​មិន​បាន​បង្ហោះ​ព័ត៌មាន​អ្វី​ទាក់ទង​នឹង​ស្នាដៃ​ថ្មី​របស់​ក្រុម​សោះ។ សូម្បី​ Instagram របស់ GOT7 ផ្ទាល់​ក៏មិន​ឃើញ​បង្ហោះអ្វី​ថ្មីដែរ។

ប្រការ​ទាំង​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ Fan អន់ចិត្តណាស់ ប៉ុន្តែ​យ៉ាង​ណា​សម្រាប់​ Mark មិន​បាន​ខ្វល់​ទេ ពោល​លោក​មាន​តែ​ធ្វើ​អ្វី​ដែល​លោកអាច​ធ្វើ​បាន​ ដោយ​មិនឱបដៃ​នៅស្ងៀម។ មូលហេតុ​នេះ​ហើយដែល​ Ahgase ចាប់អារម្មណ៍​ថា​ Mark មិន​ត្រឹម​តែ​មាន​នាទី​ជា​អ្នក​រ៉េប​ និង​ច្រៀង​ឲ្យ​ក្រុម​ទេ លោក​ក៏​បាន​ដើរ​តួ​ជា​ «អ្នក​ចាត់ការទូទៅ» មើល​ការ​ខុសត្រូវ​ឲ្យ​ក្រុមដែរ ហើយគ្រប់គ្នា​កាន់​តែ​ស្រឡាញ់​លោកលើសដើម៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់