• 2020-12-02 03:40:52
  • ព័ត៌មាន

កូនប្រុសតារាម៉ូដែលចិនម្នាក់ អាយុទើប១៣ ឆ្នាំ តែកម្ពស់ដល់ទៅ១៨០សង់ទីម៉ែត្រ

  • 2020-12-02 03:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​តូច​ដែល​គេ​ស្គាល់​ច្បាស់ថា​ជា​កូន​របស់​តារាសម្ដែង និង​ម៉ូដែល​ Zhang Liang គឺ Zhang Yue Xuan បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​បំផុត​ពេល​បង្ហាញ​មុខ​ពេល​នេះ​ ស្របពេល​វ័យ​កាន់​តែ​លូតលាស់​ក្លាយ​ជា​កម្លោះជំទង់ម្នាក់។

កុមារា​រូប​នេះ​បាន​ចេញ​មុខ​ដំបូង​ជាមួយ​នឹង​ឪពុក​ក្នុង​កម្មវិធី «Where Are We Going, Dad?» រដូវកាលទី១ កាល​ពី​ឆ្នាំ ២០១៣។ មកទល់ពេល​នេះ​ វា​បាន​កន្លងផុត​ទៅ​រយៈពេល​ ៧​ឆ្នាំហើយ​ ហើយពេល​នេះ​ Zhang Yue Xuan (ឬ Tien Tien) ធំមាន​អាយុ​ ១៣ឆ្នាំហើយ ហើយទោះ​ស្ថិត​នៅវ័យ​កុមារ​ក៏ពិត​មែន​ ប៉ុន្តែ​គ្រប់គ្នា​ភ្ញាក់​ផ្អើល​ណាស់ ពេល​ឃើញ​រូបរាង​លូតលាស់​ធំលឿន​របស់គេ។

នៅល្ងាច​ថ្ងៃ​ទី០១ ខែធ្នូ​ Zhang Liang ដែល​ត្រូវ​ជា​ឪពុក បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​របស់​កូន​ប្រុសសំណព្វចិត្ត​ខ្លួន។ ភ្លាមៗ​រូបទាំង​នោះ​ក៏ក្លាយជា​ប្រធាន​បទ​ក្ដៅគគុក​ ត្រូវ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Weibo នាំ​គ្នា Share ពេញ​នោះ។ ពីក្មេង​ប្រុស​មាឌតូចល្អិត​កាល​ពី​ ៧មុន ពេលនេះ​ Tien Tien ក្លាយជា​កម្លោះសង្ហា រាង​ខ្ពស់ស្រឡះកម្ពស់​ ១៨០សង់ទីម៉ែត្រឯណោះ​ សឹង​មិនជឿថា​គេ​មាន​អាយុ ១៣ឆ្នាំ។

រូបរាង​បែប​នេះ​ ធ្វើ​ឲ្យ​មហាជណ​លាន់មាត់​ថា Tien Tien អាច​នឹង​ជោគជ័យ​ស្នង​តំណែង​ជា​តារា​ម៉ូដែល​មិន​ខុសពី​ឪពុក​របស់​គេ​ទេនាពេល​អនាគតដ៏ខ្លី៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម