• 2020-12-02 06:42:14
  • ភាពយន្ត

Trailer ឡើង​ទំនង តែ​គួរ​ឲ្យ​ស្ដាយ មិន​ទាន់​បាន​មើល​ឥឡូវ​នេះ​ទេ

  • 2020-12-02 06:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Trailer ភាពយន្ត​ខ្មែរ​ថ្មី​មួយ បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ផលិតកម្ម LD ប៉ុន្តែ​តាម​ការ​ជូន​ដំណឹង​របស់​ផលិតកម្ម​នេះ គឺ​ភាពយន្ត​មួយ​នេះ​មិន​ទាន់​អាច​ដាក់​បញ្ចាំង​បាន​នៅ​ក្នុង​ពេល​នេះ​ទេ។

ភាពយន្ត​នេះ​មាន​ចំណង​ជើង​ថា "ស្រលាញ់គេកាន់តែខ្លាំង បែរជាឈឺចាប់រឹតតែខ្លាំងទៅវិញ?”។ នេះ​ជា​ភាពយន្ត​ប្រភេទ Web Series ថ្មី​របស់​ផលិតកម្ម​ក្នុង​ស្រុក​ខាង​លើ ដែល​ត្រូវ​បាន​លើក​គម្រោង​ត្រៀម​​ចាក់​បញ្ចាំងនៅ​ថ្ងៃ​ទី ៣​ធ្នូ​ស្អែក​នេះ នៅ​លើ​ប្រព័ន្ធ​យូធូប និង​ទំព័រ​ហ្វេសប៊ុក​របស់​ផលិតកម្ម​ផ្ទាល់។

យ៉ាង​ណា​ក៏​ដោយ នា​ពេល​នេះ ​អ្វី​ៗ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ហើយ។ តាម​ការ​ជូន​ដំណឹង​របស់​ផលិតកម្ម អិលឌី បាន​ឲ្យ​ដឹង​ថា ផលិតកម្ម បាន​សម្រេច​ពន្យារ​ពេល​ដាក់​បញ្ចាំង​ហើយ។ការ​សម្រេច​នេះ គឺ​ដើម្បី​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​ជំងឺ​ខូវីដ ១៩។

"ដោយ​សារ​មាន​ការ​រាត​ត្បាត​ជំងឺ​ខូវីដ១៩ ចូល​ក្នុង​សហគមន៍ ហើយ​ក្រុមហ៊ុន​យើង​ខ្ញុំ​មាន​បុគ្គលិក​ច្រើន​ដែល​​ធ្វើ​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន ដូច្នេះ​យើង​ខ្ញុំ​សូម​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នេះ ដោយ​ផ្អាក​ប្រតិបត្តិការ​រយៈ​ពេល ១៥​ថ្ងៃ ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី ១៥ ធ្នូ ២០២០"។ នេះ​ជា​ការ​ជូន​ដំណឹង​របស់​ផលិតកម្ម LD៕

តោះ...ឥឡូវ​ទស្សនា​ Trailer ទាំង​អស់​គ្នា

អត្ថបទ៖ ទារិកា

មតិយោបល់