- 2020-12-03 01:27:27
- ព័ត៌មាន
ដៃគូ K-Drama ឆ្នើមដែលលេចធ្លោលើសគេប្រចាំឆ្នាំ ២០២០
- 2020-12-03 01:27:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដៃគូ K-Drama ឆ្នើមដែលលេចធ្លោលើសគេប្រចាំឆ្នាំ ២០២០
ចន្លោះមិនឃើញ
នៅក្នុងឆ្នាំ ២០២០នេះ មានដៃគូភាពយន្តជាច្រើនបានដឹកដៃគ្នាសម្ដែងរឿងភាគជូនជាចំណីអារម្មណ៍ដល់អ្នកដែលតែងចូលចិត្តតាមដានវិស័យនេះ។
ពួកគេបានធ្វើឲ្យបេះដូងអ្នកទស្សនាលោតខុសង្វាក់ ដោយសារឈុតឆាកស្នេហារបស់ពួកគេក្នុងរឿង ព្រមទាំងការស៊ីសង្វាក់គ្នាពេក រហូតអ្នកមើលជួនទឹកភ្នែក ជួនសើចសប្បាយ រំភើបដោយសារឈុតដែលចាក់ដោតក្នុងរឿង។
ផ្អែកតាមវិបសាយព័ត៌មាន K-Pop ពេញនិយមមួយដែរមានឈ្មោះថា Kpopmap បានស្រង់មតិ របស់ប្រិយមិត្តរបស់វិបសាយ ដែលបង្ហាញពីដៃគូដែលពួកគេពេញចិត្តជាងគេនៅឆមាសដំបូងឆ្នាំ ២០២០នេះ។ ៣គូត្រូវបានជ្រើសជាបើតំណែងកំពូល មាន៖
១. Lee Minho និង Kim Go Eun ក្នុងរឿង «The King Eternal Monarch»
ទើបសហការរួមគ្នាក្នុងរឿងជាលើកដំបូងសោះ ប៉ុន្តែអ្នកទាំង ២ចាប់ចិត្តអ្នកមើលខ្លាំងណាស់ ក៏ដោយសារភាពស៊ីសង្វាក់ និងឈុតឆាក Sweet ផ្សេងៗ។
២. Hyun Bin និង Son Ye Jin ក្នុងរឿង «Crash Landing On You»
ចំណែកគូនេះវិញ សុទ្ធតែជាតារាជើងចាស់ដូចគ្នា ទោះបីមិនស្ថិតក្នុងយុវវ័យ ប៉ុន្តែ១គូនេះ ត្រូវគេផ្គូរផ្គងសាហាវ ដោយសារតែការសម្ដែងរបស់ពួកគេក្នុងរឿងសមគ្នាពេក ធ្វើឲ្យអ្នកមើលសើច លាយយំ ហើយទាំងសាច់រឿង ទាំងតួអង្គត្រូវល្បីព្រមគ្នា រហូតដណ្ដើមបានពានជាច្រើនទៀត។
៣. Kim Soo Hyun និង Seo Ye Ji ក្នុងរឿង «It's Okay To Not Be Okay»
ជើងខ្លាំង លេខ ៣ក៏អង្រួនបេះដូងអ្នកមើលដែរ។ ទោះបីរឿងដែលពួកគេសម្ដែងជារឿងបែបកំប្លែង ប៉ុន្តែពេលដល់ឈុតឆាកស្នេហាម្ដងៗ អ្នកមើលទប់អារម្មណ៍មិនរំភើបមិនជាប់ទេ។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់គ្នារំពឹងចង់ឲ្យអ្នកទាំង ២មានឱកាសរួមការងារជាមួយគ្នានៅលើកក្រោយទៀតផង៕