• 2020-12-03 02:50:00
  • ព័ត៌មាន

ឆ្នាំ ២០២០ តើ​តារា K-Pop ណាខ្លះ​ក្លាយជាជនរងគ្រោះរងការយាយីពី Hacker?

  • 2020-12-03 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកូរ៉េ ជាពិសេស K-Pop តស៊ូ​ប្រឈម​នឹង​ឧបសគ្គ និង​រឿងរ៉ាវ​ឈឺក្បាល​ជា​ច្រើន​ដែល​កើត​មាន​ក្នុង​អាជីព​របស់ពួកគេ ហើយ​អ្នក​ដែល​អំពល់ទុក្ខពួកគេ​ជាងគេ​នោះគឺ Hacker។ កន្លងមក​ជា​ច្រើន​ឆ្នាំ មាន​តារាជា​ច្រើន​បាន​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​នេះ​ រហូត​ពួកគេ​សម្រេច​ងើបឈរ​តតាំង​នឹង​ជន​ខិលខូច​ទាំង​នោះ។​

សូម​បង្ហាញ​ជូន​តារា​ K-Pop ៥​នាក់​ដែល​ធ្លាប់​មាន​បទពិសោធន៍​តឹង​ចិត្តដោយសារ​ការ​ឆាឆៅរបស់ Hacker៖

១. Youngjae (GOT7)

លោក​ធ្លាប់​បញ្ហា​ដោយសារ​ការ​យាយីរបស់​ Sasaeng Fan ច្រើន​រាប់​ភ្លេច ហើយ​ដូច​ឆ្នាំ ២០២០​នេះ​ នៅពេល​ទ្រាំ​លែង​បាន​តទៀត​ Youngjae បាន​ចេញ​មុខ​តតាំង​តែម្ដង។ Youngjae ថា៖ «ខ្ញុំគិត​ថាមាន​​អ្នក​ Hack គណនី​របស់ខ្ញុំ។ បើ​មាន​អ្វីបង្ហោះឡើង​ចម្លែកៗ ហើយ​ចុច LIke នេះនោះ នោះ​មិន​មែន​ខ្ញុំ​អ្នក​ធ្វើទេ។ បើ​សិន​ជា​រឿង​បែប​នេះកើតឡើង​ម្ដងទៀត ខ្ញុំ​នឹង​រក​មុខ​អ្នក​ហើយ ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​ទីតាំង​ដែល​អ្នកព្យាយាម​ Log In ចូលគណនីខ្ញុំ​ដែរ»។

២. IU

នៅ​ខែកុម្ភៈ ឆ្នាំ២០២០​នេះ​ IU ទម្លាយ​ថា​ គណនី​បណ្ដាញ​សង្គម​របស់​នាង​ចុច Follow គណនី​ប្លែក​មុខ​មួយ។ មិន​ត្រឹម​តែប៉ុណ្ណោះ នាង​ថែម​ទាំង​បាន​ទទួលសារ​ជា​ច្រើន​ពី​ក្រុម​មនុស្ស​ដែល​ប៉ង​លុកលុយ​ Account របស់​នាង​ទៀត។ IU ក៏​បាន​ផ្ញើសារដ៏​សាមញ្ញតែ​ដាក់ចំៗថា៖ «កុំ Hack គណនីខ្ញុំ! នេះជា​របស់ខ្ញុំ បទ​ "BIBIBI" មាន​ឃ្លាថា​ "បើ​អ្នកហ៊ាន​ឆ្លងលើសព្រំដែន​ នោះ​ជាបទល្មើសចំៗ, beep!»។

៣. Yuri (Girls' Generation)

សូម្បី​​ Yuri ក៏​ត្រូវ​ជួប​រឿង​នេះ​ដូចគ្នា​ កាល​ពី​ដើម​ឆ្នាំ ២០២០ ពេល​នាង​ Log ចូល​ Instagram របស់នាង និង​ឃើញ​ Post មួយ​ដែល​នាង​មិន​ដែល​បាន​ Follow ទាល់តែសោះ។ Hacker ម្នាក់​នោះ​ទំនង​ជា​អ្នក​គាំទ្រ​របស់​ SEVENTEEN ព្រោះ​មាន​ Post ដែល​ជា​រូបភាព​ Hoshi សមាជិក​ក្រុម​នេះ។ Yuri ក៏​សម្រេច​បង្ហោះ Screenshot នូវ​អ្វី​ដែល​បាន ឃើញ​លើ New Feed ដោយសរសេរ​សុំ​កុំ​ឲ្យ​មករញ៉េរញ៉ៃ​នាង​តទៀត។

៤. Gongchnan (B1A4)

ជនរងគ្រោះ​ម្នាក់ទៀត​នេះ​គ្មាន​អ្នកណា​ក្រៅពី​ Gongchan ទេ ដែល​ត្រូវ​មក​ជួប​រឿង​ស៊យ ដោយសារ​ស្នាដៃ Hacker កាលពីដើម​ឆ្នាំ ២០២០។ Hacker ម្នាក់​នេះ​ហាក់ដូចជា​ឃោរឃៅគួរ​សម ព្រោះដំបូង​គេ​បាន​លុបរូបទាំងអស់​របស់ Gongchan ហើយ​បែរជា​បង្ហោះ​រូបរបស់​បុរស​ប្លែក​មុខ​ម្នាក់ទៅវិញ។ អស់ពីនេះ​ ស្រាប់​តែ​បិទ​ Account របស់ Gongchan ចោលទៀត។ បន្ទាប់​ពី Gongchan ដឹង​រឿង​អស់​ហើយ​ លោក​ក៏បាន​សុំទោស​អ្នកគាំទ្រ​ទាំងអស់​លើ​ Twitter និង​ប្រាប់​រឿង​ហេតុ​ដែល​បាន​កើតឡើង ហើយពេល​នេះ លោកអាច​គ្រប់គ្រង Account បាន​វិញហើយ។

៥. Gain

ស្ថិត​នៅ​ដើម​ឆ្នាំ ២០២០​ដូចគ្នា គឺ​នៅ​ខែ​មីនា​ Gain ក៏​បាន​អះអាង​ដែរ​ថា​ នាង​ត្រូវ​ក្លាយ​ជា​ជនរងគ្រោះ​ ដោយសារអំពើ​លួច​ចូល​បន្លំ ឬ​ Hacking គណនី​បណ្ដាញសង្គម​ផ្ទាល់​ខ្លួន​អស់​តាំង​ពីខែមករា​មករហូត​ដល់ខែមីនា។

៦. Jennie (BLACKPINK)

Jennie ក៏ជា​ជនរងគ្រោះ​ក្នុង​ករណី​នេះ​ដែរ ដោយថ្មីៗ​នាង​នាង​បង្ហើប​ថា​គណនី​ Instagram មួយ​ទៀត​របស់នាង​ដែល​មាន​ឈ្មោះ​ថា​ @lesyeuxdenini មានគេ​លួច​ Hack ហើយ​ធ្វើ​ឲ្យ​នាង​ត្រូវ​ចំណាយ​ពេល​ជាង​ ២ខែទម្រាំ​យក​វិញ​បាន។ នាង​ក៏បាន​សំណូម​ពរកុំ​ឲ្យ​មាន​អ្នក​រញ៉េរញ៉ៃ​បែប​នេះ​ទៀត ព្រោះ​វា​ពិត​ជា​ប៉ះពាល់​សិទ្ធិឯកជន​ណាស់៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់