• 2020-12-18 08:20:59
  • ចម្រៀង

វីដេអូចម្រៀង K-Pop ប្រចាំឆ្នាំ២០២០ ដែលមានអ្នកបុកចូលមើលច្រើនជាងគេក្នុងពេល២៤ម៉ោង

  • 2020-12-18 08:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ K-Pop Radar បាន​បញ្ចេញ​របាយការណ៍​ "K-Pop Radar 2020 Year-End Data" ដែល​ក្នុង​នោះ​មាន​បញ្ចូល​​នូវ​វីដេអូ​ចម្រៀង​របស់​តារា​ K-Pop ដែល​មាន​​អ្នក​ចុច​មើល​ច្រើន​ជាង​គេ​​ក្នុង​រយៈពេល​២៤​ម៉ោង​ក្រោយ​ចេញ​ផ្សាយ​។

លទ្ធផល​ដែល​បាន​មក​ពី​ការ​ប្រមូល​ទិន្នន័យ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ បាន​បង្ហាញ​ថា​មាន​វីដេអូ​ចម្រៀង​៣ ដែល​មាន​អ្នក​ចុច​ចូល​មើល​ច្រើន​សន្ធឹក​លើ YouTube ​ក្នុង​រយៈ​ ២៤​ម៉ោង​​ក្រោយ​ចេញ​ផ្សាយ​ ៖

៣. ​វីដេអូ​ចម្រៀង "Ice Cream” របស់​ក្រុម​ចម្រៀង BLACKPINK ជា​មួយ​តារា​ចម្រៀង​អាមេរិក Selena Gomez ៖ ៧៩​លាន​ដង

២. ​វីដេអូ​ចម្រៀង "How You Like That” របស់​ក្រុម​ចម្រៀង BLACKPINK ៖ ៨៦,៣​លាន​ដង​

​១. ​វីដេអូ​ចម្រៀង "Dynamite” របស់​ក្រុម​ចម្រៀង BTS ៖ ១០១,១​លាន​ដង

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់