• 2020-12-23 03:45:36
  • ចម្រៀង

មនុស្ស​ម្នា​កំពុង​ចាប់​អារម្មណ៍​ភ្លូក​ទឹក​ភ្លូក​ដី​ ក្រោយ​​ក្មេងស្រីម្នាក់ ច្រៀងបទ "ចង់សុំ wifi” មាន​អ្នកមើល​រាប់​សិប​លាន​ដង​

  • 2020-12-23 03:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​បណ្ដាញ​សង្គម Tik Tok កាន់​តែ​ពេញ​និយម​សម្រាប់​មនុស្ស​ម្នា​លេង​កម្សាន្ត​ជាមួយ​បទ​ចម្រៀង​ល្បី​ៗ ដូច​យ៉ាង​កុមារី​ម្នាក់​ដែល​មាន​វ័យ​ខ្ទង់​ប្រមាណ៦-៧​ឆ្នាំ បាន និង​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ភ្លូក​ទឹក​ភ្លូក​ដី ក្រោយ​រូប​នាង​ចេញ​មក​ច្រៀង​លេង​បទ "ចង់​សុំ Wifi” របស់​លោក ខេម និង តន់ ចន្ទសីម៉ា។

កុមារី​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​មាន​ទេពកោសល្យ​សិល្បៈ​មិន​ធម្មតា ដូច្នេះ​ហើយ ជា​រឿយ​ៗ គេ​ឃើញ​វីដេអូ​សិល្បៈ​របស់​គេ​ត្រូវ​បាន​បង្ហោះ​ឡើង​លើ​បណ្ដាញ​សង្គម​បន្តបន្ទាប់។ មាន​បទ​ចម្រៀង​ជា​ច្រើន​ត្រូវ​បាន​កុមារី​មិន​ទាន់ស្គាល់​ឈ្មោះ​នេះ យក​មក​ច្រៀង ក៏​ដូច​ជា​បញ្ចេញ​ទេពកោសល្យ។ យ៉ាង​ណា​ក្នុង​ចំណោម​នោះ មាន​តែ​១​បទ​ប៉ុណ្ណោះ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​គេ​បំផុត។

នោះ​គឺ​ឃ្លិប​ចម្រៀង​ខ្លី​បទ "ចង់​សុំ Wifi” របស់​លោក ខេម និង តន់ ចន្ទសីម៉ា។ វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ​ចូល​លើ​បណ្ដាញ​សង្គម​របស់​ចិន ដោយ​យុវតី​ម្នាក់​ជា​ម្ដាយ​មីង​កុមារី កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា រួម​ជាមួយ​វីដេអូ​ជា​ច្រើន​ទៀត។ យ៉ាង​ណា​ក៏​ដោយ ឃ្លិប​ចម្រៀង​ខាង​លើ​នេះ ទទួល​បាន​អ្នក​មើល​យ៉ាង​គំហុក គិត​មក​ដល់​បច្ចុប្បន្ន​មាន​ចំនួន ជិត​៦លាន​ដង​មក​ហើយ។

មិន​ត្រឹម​ប៉ុណ្ណឹង នៅ​មាន​អ្នក​ចុច Like ច្រើន​ជាង​គេ​ថែម​ទៀត ដល់​ទៅ ជិត​១លាន និង Comment ជិត ៣ពាន់​ថែម​ទៀត ដែល​ភាគ​ច្រើន គឺ​សរសើរ​កុមារី​ថា ឆ្លាត មាន​ភាព​ក្លាហាន និង​មាន​ទេពកោសល្យ​សិល្បៈ​ល្អ​មិន​ធម្មតា​ថែម​ទៀត។

តោះ ទស្សនា​ក្មួយ​ស្រី​តូច​ទាំង​អស់​គ្នា!

ងាក​ទៅ​បទ "ចង់​សុំ Wifi” ដើម​របស់​តារា​ចម្រៀង​ស្រី​ប្រុស​មួយ​គូ​ខាង​លើ ក៏​មាន​ការ​ពេញ​និយម​ខ្លាំង​សម្បើម​ដែរ។ បន្ទាប់​ពី​បាន​ចេញ​ផ្សាយ​នៅ​លើ​ឆាណែល​យូធូប​របស់ Galaxy Navatra កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ២០២០ រហូត​មក​ដល់​ពេល​នេះ មាន​តួលេខ​ចុច​ចូល​ទស្សនា​ដល់​ទៅ ២៤លាន​ដង​រួច​មក​ហើយ។ តួលេខ​នេះ ខ្ពស់​បំផុត​ក្នុង​ចំណោម​បទ​ចម្រៀង​ឆ្លងឆ្លើយ​របស់​ផលិតកម្ម​ខាង​លើ។

អត្ថបទ៖ ទារិកា

មតិយោបល់