• 2020-12-24 07:45:35
  • ចម្រៀង

រំលឹក​អនុស្សាវរីយ៍ ចម្រៀង​១​បទ ច្រៀង​ដោយកំពូល​តារា​ស្រី​៦​ជំនាន់ ស្ដាប់​​មិន​ជិន​ណាយ

  • 2020-12-24 07:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ស្ទឹង​ខៀវ​" ជា​មរតក​ចម្រៀង​១​បទ​ដែល​បន្សល់​ភាពល្បីល្បាញ​តាំង​ពី​ដើម​ទសវត្សរ៍​ទី​៦០​មក​ដល់​បច្ចុប្បន្ន។ បើ​តាម​សៀវភៅ​ "មាស​ស្រោប​នគរ" បាន​ឲ្យ​ដឹង​ថា បទ​នេះ​ជា​សំនៀង​ដើម និង​ជា​ចម្រៀង​ដំបូង​បង្អស់​របស់ ធីតា សំឡេង​មាស​ រស់ សេរីសុទ្ធា និពន្ធ​ទំនុក​ច្រៀង​ដោយ កវី​ ពៅ ស៊ីផូ សម្រួល​តន្ត្រី​ដោយ​លោក ហេង ហួវ៉េង ថត​ផ្សាយ​នៅ​​វិទ្យុ​ជាតិ​ក្នុង​អំឡុង​ឆ្នាំ ១៩៦៥។

១ រស់ សេរីសុទ្ធា

តាំង​ពី​ចេញ​ផ្សាយ​រួច បទ​នេះ​ត្រូវ​បាន​យក​មក​ច្រៀង​ឡើង​វិញ ដោយ​កំពូល​តារា​ស្រី​គ្រប់​ជំនាន់​ ជា​ហេតុ​ធ្វើ​ឲ្យ​បទ​នេះ​កាន់​តែមាន​កិត្តិនាម​ល្បី​ឡើង​ និង​ស្ដាប់​​មិន​ជិនណាយ ដែល​មានដូចខាងក្រោម៖

២ ឈួន ម៉ាឡៃ

៣ ទៀង មុំសុធារី

៤ ម៉េង កែវពេជ្ជតា

៥ ឆោម ឆពុំ

៦ សុគន្ធ និសា

អត្ថបទ៖ ទារិកា

មតិយោបល់