• 2020-12-29 02:46:51
  • ស្ទីលតារា

ក្រឡេក​មើល​ស្ទីល​កាបូប​ហំៗ​ទាំង​១៣ របស់ មាស សុខសោភា ដែល​ស្រីៗ​គួរ​ពិចារណា

  • 2020-12-29 02:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង​១០​ឆ្នាំ​លើ​វិថី​សិល្បៈ​ មាស សុខសោភា បាន​វិវត្ត​ជា​បន្តបន្ទាប់​រហូត​ក្លាយ​ជា​កំពូល​តារា​ចម្រៀង​ស្រី​មួយ​រូប​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​លើស​លប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

កេរ្តិ៍​ឈ្មោះ​និង​ប្រជាប្រិយ​ភាព​​ទាំង​នេះ​ កើត​ឡើង​ដោយ​សារ​តារា​ស្រី​ខាង​លើ​មាន​សមត្ថភាព​ខ្ពស់​លើ​ការ​ច្រៀង និង​មាន​ភាព​វៃឆ្លាត​​ចេះ​បត់​បែន​គ្រប់​កាលៈទេសៈ​។ ជាក់​ស្ដែង​ សូម្បី​តែ​ការ​តុប​តែង​ខ្លួន​ ក៏​តារា​ស្រី​វ័យ​ជាង​៣០ឆ្នាំ​​រូប​នេះ មាន​ភាព​ល្អិតល្អន់ និង​យក​ចិត្ត​ទុក​ដាក់​កែ​ច្នៃ​ឲ្យ​សក្ដិសម​គ្រប់​កម្មវិធី​នានា​ដែរ។

កន្លង​ប្រិយមិត្ត​ធ្លាប់​ឃើញ​ច្រើន​មក​ហើយ​ពី​ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់ ដូច្នេះ​ថ្ងៃ​នេះ​ Sabay នឹង​លើក​យក​ស្ទីល​កាបូប​ឡូយៗ អេមៗ របស់ មាស សុខសោភា ដែល​នាង​តែង​ប្រើ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ និង​ពេល​ចូល​រួម​កម្មវិធី​វិញ​ម្ដង​៕

អត្ថបទ៖ ទារិកា

មតិយោបល់