• 2020-12-31 03:55:45
  • ស្ទីលតារា

តិច​ថា​អូស​រំលង! មើល​ស្រី​ស្អាត ណាទីយ៉ា សាច់​ស ទ្រលុកទ្រលន់ រាំ​គួរ​ឲ្យ​គយគន់​ក្នុង​ចំការ​ចេក

  • 2020-12-31 03:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​មួយ​រូប ​មាន​ឈ្មោះ​ថា ណាទីយ៉ា ដែល​គេ​ស្គាល់​ជា​តារា​សម្ដែង និង​ម៉ូដែល បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​តាម​រយៈ​វីដេអូ​រាំ​នៅ​ក្នុង​ចំការ​ចេក​មួយ បង្ហោះ​នៅ​លើ​យូធូប។

ដើម​ឡើយ វីដេអូ​ខ្លី​នេះ គេ​ឃើញ​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​នៅ​លើ Tik Tok ហើយ​បន្ទាប់​មក​ក៏​មាន​អ្នក​យក​មក​ចែក​ចាយ​បន្ត​នៅ​លើ​យូធូប​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន។ វីដេអូ​នេះ បើ​តាម សាមី​ខ្លួន ណាទីយ៉ា បាន​ប្រាប់​ឲ្យ​ដឹង​ថា គឺ​ជា​សកម្មភាព​ខាង​ក្រៅ​របស់​នាង ក្នុង​វេលា​នាង​ចុះ​ថត​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "អូន​ស្អាត​ម្ល៉េះ​ទេ!” ច្រៀង​ដោយ​តារា​ចម្រៀង រាជ ប្រាថ្នា។

គិត​មក​ដល់​ព្រឹក​ថ្ងៃ​នេះ វីដេអូ​ចម្រៀង​ផ្លូវ​ការ​នៃ​បទ​ចម្រៀង​ខាង​លើ មិន​ទាន់​មាន​ចេញ​ផ្លូវ​ការ​នៅ​ឡើយ ប៉ុន្តែ​ស្រាប់​តែ​ផ្ទុះ​នូវ​វីដេអូ​រាំ​ពត់​ខ្លួន​គួរ​ឲ្យ​គយ​គន់​នៅ​ក្នុង​ចំការ​ចេក​របស់​តួឯក​ស្រី​នៅ​ក្នុង​បទ​ចម្រៀង​ទៅ​ហើយ។ ចំណុច​ទាក់​ទាញ ស្រី​ស្អាត​វ័យ​ក្មេង​រូប​នេះ អំណោយ​ផល​ទាំង​រូប​សម្ផស្ស សាច​ស មាន​សាច់​ទ្រលុកទ្រលន់ ឆ្លុះ​នឹង​ទិដ្ឋភាព​ខៀវ​ខ្ចី​នៃ​ចំការ​ចេក បង្កើត​ទិដ្ឋភាព​ប្លែក​ត្រជាក់​ភ្នែក ឃើញ​ហើយ​មិន​ដាច់​ចិត្ត​អូស​រំលង!។

តោះ...ទស្សនា​អូស​យក​អារម្មណ៍​ស្រស់​ស្រាយ​ឆ្ពោះ​ទៅ​កាន់​ឆ្នាំ​ថ្មី ២០២១ ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់