• 2020-12-31 04:59:08
  • ព័ត៌មាន

អត់​ខ្វល់​នឹង​ខ្លួន​ខ្លី តែ​ម៉ូដែល​នេះ​ជម្នះ​បាន​ឧបសគ្គ​រាំង​ស្ទះ​ទាំង​អស់​ដើម្បី​ឆ្ពោះ​ទៅ​គោលដៅ!

  • 2020-12-31 04:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dru Presta ជា​ម៉ូដែល​វ័យ​២៣ឆ្នាំ​ដែល​បាន​ផ្លាស់​​ប្ដូរ​​ចក្ខុវិស័យ​នៃ​ឧស្សាហកម្ម Fashion។ យុវតី​ដែល​កើត​មក​ជា​មួយ​ភាព​ក្រិស​ក្រិន និង​មាន​កម្ពស់​ប្រមាណ​១​ម៉ែត្រ​នេះ​ មិន​បាន​បណ្ដែត​បណ្ដោយ​​ឲ្យ​ធម្មជាតិ​បញ្ឈប់​ក្ដី​សុបិន​នាង​ឡើយ ហើយ​ថែម​ទាំង​ក្លាយ​ជា​នារី​ម្នាក់​ដែល​បាន​បំផុស​គំនិត​សុទិដ្ឋិនិយម​ដល់​មនុស្ស​ជា​ច្រើន​លើ​ពិភព​លោក​ទៀត។​​ ​​​

ចាប់​តាំង​ពី​វ័យ​កុមារ​មក​ Dru ត្រូវ​បាន​គេ​​ដៀលត្មះ​ ព្រោះ​តែ​លក្ខខណ្ឌ​សម្រស់​របស់​នាង។ ជា​​មនុស្ស​តឿ​តែ​ម្នាក់​​គត់​គ្រួសារ​មក​ពី​ក្រុង​​ Reno រដ្ឋ Nevada គ្មាន​នរណា​អាច​យល់​ឡើយ​ថា​ជីវិត​របស់​នាង​​ប្រទះ​ ឬ​ប្រឈម​នឹង​បញ្ហា​អ្វី​​ខ្លះ។ យ៉ាង​នេះ​ក្ដី ពាក្យពេចន៍​គ្រោតគ្រាត​​ដែល​​នឹង​ទទួល​រង​កន្លងមក​ មិន​អាចបង្អាក់​ដំណើរ Dru បាន​ឡើយ ផ្ទុយ​ទៅ​វិញ​វា​រឹត​តែ​ធ្វើ​ឲ្យ​នាង​កាន់​តែ​រឹង​មាំ​ថែម​ទៀត។

Dru Presta បាន​​សម្រេចប្ដូរ​ទៅ​លំនៅ​ទៅ​ក្រុង LA ហើយ​ចាប់​យក​អាជីព​ជា​ម៉ូដែល​ដើម្បី​កាត់​ផ្ដាច់​ព្រំដែន​​នៃ​ចក្ខុវិស័យ​របស់​ឧស្សាហកម្ម​បង្ហាញ​ម៉ូដ​​​​​ ដែល​ជា​ការងារ​សម្រាប់​មនុស្ស​ខ្ពស់ៗ។ ជា​មួយ​ការ​ជម្នះ​នេះដែរ នាង​បញ្ជាក់​ថា​វា​​ក៏​ត្រូវ​បាន​ឡើង​ដើម្បី​​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ដទៃ​ទៀត​ដែល​មាន​លក្ខណៈសម្បត្តិ​ប្រហាក់​ប្រហែល​នាង​ឲ្យ​ដើរ​តាម​បេះ​ដូង​របស់​ខ្លួន​ឯង​។

នាង​និយាយ​​ថា៖ “ខ្ញុំ​ចង់​ឲ្យ​មនុស្ស​រាល់​គ្នា​ ក្នុង​ពិភព​​បង្ហាញ​ម៉ូដ​ទទួល​ស្គាល់។ ហើយ​ចង់​មនុស្ស​រាល់​គ្នា​ដឹង​ថា ​អ្នក​ណា​ៗ​ក៏​បង្ហាញ​ខ្លួន​​នៅ​លើ​វេទិកា​​តារា​ម៉ូដែល​បាន​ដែរ មិន​ថា​គេ​រមៀល ជិះ​រទេះ​រុញ​នោះ​ទេ ឬ​​កាន់​ឈើ​ច្រត់​នោះ​ទេ"៕

ប្រភព៖ Boredpanda ប្រែសម្រួល៖ សុខណា

មតិយោបល់