• 2021-01-01 10:49:24
  • ចម្រៀង

រំភើបជំនួស! ឃឹម វង្សវឌ្ឍនៈ បានក្លាយជាម្ចាស់ពានក្នុងកម្មវិធី SuperGold Kid Star

  • 2021-01-01 10:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ ទីបំផុតកម្មវិធី “SuperGold Kid Star” ដែលជាកម្មវិធីប្រកួតទេពកោសល្យកុមារដែល ឧបត្ថម្ភផ្ដាច់មុខដោយម្សៅទឹកដោះគោ Dumex SuperGold Kidថ្មី បាននរកឃើញម្ចាស់ជើងឯកហើយ កាលពីយប់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ដោយបេក្ខភាពម្ចាស់ជ័យលាភី បានទៅលើកុមារ ឃឹម វង្សវឌ្ឍនៈ បេក្ខភាពមកពីខេត្តសៀមរាបលើជំនាញលេងឧបករណ៍តន្ត្រី។

តាមរយៈការបញ្ចេញសមត្ថភាពរបស់បេក្ខជនទាំង ១០ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះពិតជាធ្វើឲ្យគណៈកម្មការពិបាកសម្រេចចិត្តខ្លាំងណាស់ ខណៈបេក្ខជននីមួយធ្វើបានល្អដូចៗគ្នា ប៉ុន្តែក្រោយពិនិត្យ និងធ្វើពិភាក្សា យ៉ាងល្អិតល្អន់ កុមារ ឃឹម វង្សវឌ្ឍនៈ ត្រូវបានជ្រើសរើស ខណៈបេក្ខជនម្នាក់នេះ សម្ដែងបានយ៉ាងល្អ ធ្វើឲ្យអ្នកទស្សនាតាមរយៈការ Live មានការភ្ញាក់ផ្អើល ហើយសរសើរមិនដាច់ពីមាត់។

សម្រាប់ម្ចាស់ជ័យលាភីលេខ ១ ឃឹម វង្សវឌ្ឍនៈ ទទួលបានរង្វាន់អាហារូបករណ៍សិក្សារយៈពេលមួយឆ្នាំ មានតម្លៃ $៥,០០០ និងការផ្គត់ផ្គង់ម្សៅទឹកដោះគោ Dumex Super Gold Kid ពេញមួយឆ្នាំ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ ក្រៅពីម្ចាស់ជ័យលាភី កម្មវិធីក៏រកឃើញដួងតារាឆ្នើម ៤ រូបផ្សេងទៀតដោយ៖

១. កុមារី ឃុត អមរាសូរ្យវាទិ ទទួលបានពានរង្វាន់កិត្តិយស ដួងតារាថតរូបស្អាតក្នុងកម្មវិធី Dumex Super Gold Kid ជាមួយនឹងការផ្គត់ផ្គង់ម្សៅទឹកដោះគោ Dumex Super Gold Kid ពេញមួយឆ្នាំ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

២. កុមារី ហេង ម៉ូលីហ្សា ទទួលបានពានរង្វាន់កិត្តិយស ដួងតារាប្រជាប្រិយភាពក្នុងកម្មវិធី Dumex Super Gold Kid ជាមួយនឹងការផ្គត់ផ្គង់ម្សៅទឹកដោះគោ Dumex Super Gold Kid ពេញមួយឆ្នាំ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

៣. កុមារី យឹម លៀវយី ទទួលបានពានរង្វាន់កិត្តិយស ដួងតារាសម្ដែងលេចធ្លោ ក្នុងកម្មវិធី Dumex Super Gold Kid ជាមួយនឹងការផ្គត់ផ្គង់ម្សៅទឹកដោះគោ Dumex Super Gold Kid ពេញមួយឆ្នាំ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

៤. កុមារី និន ពេជ្ររីយ៉ា ទទួលបានពានរង្វាន់កិត្តិយស ដួងតារាឆ្លាតវៃ ក្នុងកម្មវិធី Dumex Super Gold Kid ជាមួយនឹងការផ្គត់ផ្គង់ម្សៅទឹកដោះគោ Dumex Super Gold Kid ពេញមួយឆ្នាំ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

សូមរំឭកដែរថា៖ កម្មវិធី “SuperGold Kid Star” ជាកម្មវិធីប្រកួតទេពកោសល្យកុមារដំបូងបំផុតនៅកម្ពុជា ត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយម្សៅទឹកដោះគោ Dumex SuperGold Kid ដែលត្រូវបានអភិវឌ្ឍថ្មី ជាមួយរូបមន្ត Ezycare ដែលមាន Fibers ៣ ប្រភេទ, DHA និងសារធាតុចិញ្ចឹម សំខាន់ៗជាច្រើន ដើម្បីជួយទ្រទ្រង់ ប្រព័ន្ធរំលាយអាហារ មានសុខភាពល្អ ការអភិវឌ្ឍខួរក្បាល និងការលូតលាស់។

សម្រាប់លោកអ្នកដែលចង់ទស្សនាឡើងវិញនូវទិដ្ឋភាពបង្ហាញសមត្ថភាពកាលពីវគ្គផ្ដាច់ព្រ័ត្រ អាចទស្សនាតាមរយៈវីដេអូខាងក្រោមនេះបាន៖

6069210421@ddf

មតិយោបល់