• 2021-01-07 05:48:45
  • ភាពយន្ត

ហ៊ុយ យ៉ាឡេង៖ ចាក់​រឿង"ដើម្បី​កូន" លើកចុងក្រោយនេះ សង្ឃឹម​​សាយភាយ​ដល់​ឪពុក​ម្ដាយ និង​កូនៗ​គ្រប់គ្នា

  • 2021-01-07 05:48:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​បាន​គ្រោង​ទុក​ខ្សែ​ភាពយន្ត​រឿង"ដើម្បី​កូន" ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ពី​ថ្ងៃ​ទី៧ ខែ​មករា នេះ។ រោងភាពយន្ត​ចំនួន​បី គឺ​​ Prime Cineplex Major Cineplex និង​រោងភាពយន្ត Legend Cinema កំពុង​បើក​ទ្វា​រង់ចាំ​អ្នក​ទស្សនា ដោយ​ថ្ងៃ​ខ្លះ​មាន​បញ្ចុះថ្លៃសំបុត្រ​រហូត​ដល់​ទៅ​៥០% ទៀតផង។

លោក ហ៊ុយ យ៉ាឡេង បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ពិធី​បើក​ដំណើរការ​ចាក់​ឡើង​វិញ នូវ​រឿង"ដើម្បី​កូន" នា​ព្រឹក​នេះ​ថា "ដើម្បី​កូន" បាន​ក្លាយ​ជា​ភាពយន្ត​ខ្មែរ​ដំបូង​គេ​ដែល​បាន​ចាក់​បញ្ចាំង​តាម​រោង​កុន​ឡើង​វិញ​នៅ​ដើម​ឆ្នាំ​២០២១ ខណៈ​ដែល​ផលិតករ​ភាពយន្ត​ជាតិ និង​អន្ដរជាតិ​ជា​ច្រើន​មាន​រឿង​នៅ​ក្នុង​ដៃ​ស្រាប់ តែ​មិន​ទាន់​ហ៊ាន​ចាក់​ដោយ​ខ្លាច​ខាត ព្រោះ​ជំងឺ​កូវីដ-១៩ ស្ងប់ស្ងាត់។

ហ៊ុយ យ៉ាឡេង៖"តាម​ពិត​ខ្ញុំ​មិន​សង្ឃឹម​ថា​ទទួល​បាន​អ្នក​ទស្សនា​ច្រើន​ទេ ដូច​លើក​ដំបូង​ដែរ តែ"ដើម្បី​កូន" ប្រុង​ចាក់​លើក​ទី២​តាំង​អំឡុង​ខែ​១១ តែ​បញ្ហា​កូវីដ-១៩ បាន​ផ្អាក​ទៅ​វិញ។ លើក​នេះ យើង​នៅ​សង្ឃឹម​ថា នឹង​ទទួល​បាន​អ្នក​ទស្សនា​ថ្មីៗ ហើយ​ខ្លះ​ធ្លាប់​មើល​ហើយ​តែ​ចង់​នាំ​ឪពុក-ម្ដាយ បង​ប្អូន​មក​មើល​ជាមួយ"។

ខ្សែ​ភាពយន្ត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​តស៊ូ និង​ការ​លះបង់​របស់​ឪពុក​ចំពោះ​កូន​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នេះ ធ្លាប់​ចាក់​បញ្ចាំង​រួច​ម្ដង​ហើយ​កាល​ពី​ដើម​ឆ្នាំ​២០២០។ ការ​ចាក់​បញ្ចាំង​លើក​ទី២ នឹង​បន្ដ​ចាក់​បញ្ចាំង​យ៉ាង​ហោច​រយៈ​ពេល​១​សប្ដាហ៍ ទើប​ឈប់ តែ​បើ​នៅ​តែ​មាន​អ្នក​ទស្សនា ឬ​មាន​ក្រុមហ៊ុន​ណា ម៉ៅ​រោង​ភាពយន្ដ​១ ឬ​២ សម្រាប់​បុគ្គលិក​របស់​ខ្លួន​ទស្សនា គឺ​លោក​នឹង​បន្ត​ចាក់​ទៅ​តាម​នោះ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់