• 2021-01-12 08:17:00
  • ព័ត៌មាន

ទម្លាយរឿងពិតទាំង ១០យ៉ាង​ពី D.O សមាជិក​មហាស្ងៀមស្ងាត់របស់ EXO

  • 2021-01-12 08:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

D.O ឬ Do Kyungsoo គឺជា​តារា​ចម្រៀង​មាន​សំឡេង​ធ្ងន់​ប្រចាំ​ក្រុម​ ​EXO និង​ក៏​ជា​តារា​សម្ដែង​ដែល​ចាប់​យក​ការ​ស្រឡាញ់​ពី​អ្នក​គាំទ្រ​ច្រើន​មិនធម្មតា​ តាម​រយៈ​ការងារ​ថត​កន្លងមក។

សំឡេង​ដ៏ពីរោះ បូក​ផ្សំ​នឹង​សមត្ថភាព​ទៅ​រួច​គ្រប់​យ៉ាង​ទាំង​ការ​រាំ ការសម្ដែង​របស់​ D.O បាន​ធ្វើ​ឲ្យមនុស្ស​ជា​ច្រើន​ ដាក់​ចិត្ត​ស្រឡាញ់ ហើយ​បូក​ផ្សំ​នឹងចរិត​បែប​មិនសូវ​មាត់​ក ប៉ុន្តែ​តែង​បង្ហាញ​ស្នាមញញឹមជាប់​របស់​លោកបាន​ក្លាយ​ជា​ក្ដី​ពេញ​ចិត្ត​ខ្លាំង​សម្រាប់អ្នក​គាំទ្រ​ជុំវិញពិភពលោក។ នៅពីក្រោយ​ភាព​ល្បីល្បាញ​ និង​អ្វី​ដែល​គ្រប់គ្នា​ឃើញ និង​ដឹង​សព្វថ្ងៃ​នេះ​ តើ​នៅ​មាន​អ្វី​ទៀត​ដែល​ជា​ D.O?

១. D.O មាន​ឈ្មោះ​ពិត​ Do Kyungsoo កើត​នៅ​ថ្ងៃទី ១២ ខែមករា ឆ្នាំ១៩៩៣ ក្នុង​ទីក្រុង Goyangខេត្តGyeonggi ប្រទេស​កូរ៉េខាងត្បូង។ លោកមាន​ឈាមប្រភេទ​ A និងកម្ពស់​ ១៧៣សង់ទីម៉ែត្រ។

២. ក្នុង​គ្រួសារ​ D.O មាន​ឪពុកម្ដាយ និង​បងប្រុសម្នាក់។

៣. ចរិត​របស់​ D.O គឺជា​មនុស្សស្ងៀមស្ងាត់ តែង​មើលថែ​សមាជិក​ក្នុង​ក្រុម​ប្រៀបដូចអ្នកម្ដាយ ហើយ​ជា​អ្នក​ដែល​តែង​ចម្អិនម្ហូប​សម្រាប់គ្រប់គ្នា​ទៀត សង់ទីម៉ង់ ចូលចិត្តគិតគូរ​វែង​ឆ្ងាយ ពេល​ណា​ដែល​មានអារម្មណ៍ថា​ភ័យ លោក​ឆាប់ភ្លេចណាស់ ហើយ​មួយ​ទៀត​ D.O ក៏ជា​បុរស​ម្នាក់​ដែលពូកែ​អៀន​ដែរ ជាពិសេស​ចំពោះ​មនុស្សប្លែកមុខ ប៉ុន្តែ​បើ​នៅ​តែជាមួយ​សមាជិក​រួម​ក្រុម ឬ​អ្នក​ជិតស្និទ្ធ លោកលេងច្រើនគួរសម។

៤. និយាយ​ដល់​ទំនាក់ទំនង​ជាមួយ​នឹង​សមាជិករួមក្រុម​វិញ អ្នក​ដែល​ D.O ស្និទ្ធ​ជាមួយជាងគេ​គឺ Kai។

ចំណែក​ Chanyeol វិញ D.O មិន​ហៅ​ បង ឡើយបើ​ទោះ​ Chanyeol អាយុ​បង D.O ក៏ដោយ។ នេះ​ក៏ដោយសារ​តាំង​ពីដំបូងមក Chanyeol ចង់​រាប់អាន​ឲ្យស្និទ្ធ​ជាមួយ D.O ទើប​ពួកគេ​ហៅ​គ្នាស្មើៗ។ មិនមែន​តែ Chanyeol ទេ សូម្បី Baekhyun និង​ Chen ក៏​ D.O មិន​ដែល​ហៅ​បងដែរ។

៥. D.O ថា​មិនចូល​ចិត្ត​ហាត់​ប្រាណ​ទេ ហើយ​ក៏​កម្រ​ហាត់ដែរ មូលហេតុ​ក៏ព្រោះ​តែ​លោកអត់ចូលចិត្ត​បែកញើស។

៦. ប្រសិន​បើ Kyungsoo មិន​បាន​ក្លាយ​ជា​តារាចម្រៀង​ទេ កុំអី​លោក​ចាប់អាជីពជា​ចុងភៅបាត់ទៅហើយ។

៧. D.O ធ្លាប់​និយាយថា​ ភ្នែក​របស់​លោក​សម្លឹង​មិន​បានល្អ​ទេ។ ដោយសារ​តែ​បែប​នេះ​ តម្រូវ​ឲ្យ​លោក​ពាក់​លែន ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ D.O ស្រួល​ភ្នែក​ទេ ព្រោះ​កាន់តែ​នៅ​មិនសុខ ដូច្នេះ​លោក​ត្រូវ​ពាក់​វ៉ែនតា​វិញ។

ប៉ុន្តែ​ពេល​នៅ​មុខ​កាមេរ៉ា​ D.O ត្រូវ​ដោះ​វ៉ែនតា​ចេញ ដូច្នេះ​ហើយ​ទើប​ពេល​ដោះ​ចេញ វា​ក្លាយជា​រឿង​លំបាក​ពេល​ D.O សម្លឹង​មើលអ្វីម្ដងៗ ហើយ​ពេល​សម្លឹង​ ទឹក​មុខ​របស់​លោក​ត្រូវ​ប្រែជា​គួរ​ឲ្យខ្លាច។

៨. ភាពយន្ត​ដែលចាប់ចិត្ត​ D.O ខ្លាំង​ជាង​គេ​ គឺ​រឿងប្រភេទ​វេទមន្ត។

៩. ក្នុង​ចំណោម​រៀមច្បង​ទាំងអស់ D.O គោរព​ Yunho (TVXQ) ខ្លាំង​ណាស់ ប៉ុន្តែ​សម្រាប់អ្នក​ដែល​លោក​ចាត់ទុកថា​ជា​បុគ្គលគំរូ​របស់​លោកនោះគឺ Yoo Young Jin (អ្នកធ្វើ​បទ​ចម្រៀង​ដ៏​ល្បី​ឈ្មោះប្រចាំ​ផលិតកម្ម SM)។

១០. ប្រភេទ​មនុស្សក្នុង​ដួង​ចិត្ត​របស់ D.O គឺជា​នារី​ម្នាក់ណា​ដែល​ចិត្តល្អ​ និង​ចូល​ចិត្តញ៉ាំ៕

ប្រភព៖ kprofiles ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់