• 2021-01-15 01:11:00
  • ព័ត៌មាន

គ្រប់ទឹក! បុរស​ៗមានតែប៉ុន្មានចំណុចនេះ អាចឆក់បេះដូងតារាស្រីទាំងពីរដួងនេះបានហើយ

  • 2021-01-15 01:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យូរី និងកែវ សុបញ្ញា សុទ្ធសឹងតែជាតារាចម្រៀងរស់ក្រោមទ្រនំដូចគ្នា និងមានប្រជាប្រិយភាពខ្ពស់ដូចគ្នា។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតអ្នកទាំងពីរមានចំណុតដូចគ្នាមួយផ្សេងទៀត នោះគឺមិនទាន់មានទំនាក់ទំនងស្នេហាផ្លូវការជាមួយបុរសណាម្នាក់នៅឡើយ។ ហើយថ្មីៗនេះស្រាប់តែតារាទាំងពីរដួងបង្ហើបប្រាប់ Sabay ពីលក្ខណៈសម្បត្តិបុរសដែលអាចឆក់យកបេះដូងនាងបាន។

ឆ្លៀតក្នុងកិច្ចសម្ភាសន៍ កញ្ញាយូរី បានង្ហើបប្រាប់ពីបុគ្គលក្ខណៈបុរសដែលខ្លួនគិតថាសិក្ដសម និងអាចរួមរស់ជាមួយគ្នានៅថ្ងៃអនាគតបាន។ នាង​ថ្លែង​ថា "ត្រឹមតែជាបុរសដែលមានគោលដៅច្បាស់លាស់ មានភាពស្មោះត្រង់ ចេះគោរពឱ្យតម្លៃ និងយកចិត្តទុកដាក់ ជាពិសេសយល់ពីមនុស្សជាទី ស្រលាញ់ច្រើនៗ គឺ​បាន​ហើយ"។

ងាកមកតារាចម្រៀងថ្ពាល់ខួច កែវ សុបញ្ញា វិញក៏មិនខុសអីពីកញ្ញា យូរី ប៉ុន្មានដែរ ដោយកញ្ញា បានបញ្ជាក់ពីមនុស្សប្រុសដែលខ្លួនពេញចិត្តថា៖ "រូបសម្បត្តិសិក្ដសមជាបុរសពិតមានអាយុបង ជាបុរសដែលមានទំនួលខុសត្រូវខ្ពស់ ចេះគោរពឱ្យតម្លៃ ចេះស្រលាញ់គ្រួសារផ្ដល់ស្នាម ញញឹម ស្មោះត្រង់ និងច្បាស់លាស់"។

ឃើញ​ច្បាស់​ហើយ​ថា តារា​ចម្រៀង​ស្រី​ទាំង​ពីរ​របស់​ហង្សមាស ត្រូវ​ការ​បុរស​មាន​លក្ខខណៈ​សម្បត្តិ​ដូច​ខាង​លើ។ ដូច្នេះ​ប្រុស​សង្ហា​ណា លួច Crush ពួក​គេ​ពី​ពេល​ណា មិន​ហ៊ាន​សារភាព ហើយ​ដឹង​ថា ខ្លួន​មាន​លក្ខណៈ​សម្បត្តិ​ទាំង​នោះ អាច​សាក​ល្បង​បាន៕

អត្ថបទ៖ Pav Sreypich

មតិយោបល់