• 2021-01-18 07:31:20
  • ព័ត៌មាន

រាជិនី​តារាស្រីថៃ ៥ ដួងនេះ មានប្រជាប្រិយខ្លាំងបំផុត​លើ Instagram នាពេលបច្ចុប្បន្ន

  • 2021-01-18 07:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះក្រៅពីបណ្ដាញសង្គមហ្វេសប៊ុក មានអ្នកនិយមលេងជាច្រើននៅជុំវិញពិភពលោក ក្នុងនោះ Instagram ក៏ជាបណ្ដាញសង្គមដែលកំពុងមានប្រជាប្រិយភាពខ្លាំងណាស់ដែរ ហើយភាគច្រើន តារាល្បីៗច្រើន ដួងក៏ប្រើប្រាស់ IG ផងដែរ។ ដោយឡែកយ៉ោងទៅតាមសារព័ត៌មានថៃបានបង្ហាញឈ្មោះតារាសម្ដែង ស្រី៥ដួង ដែលបានជាប់ចំណាត់ថ្នាក់មានអ្នក follow ច្រើនជាងគេលើ Instagram នៅដើមឆ្នាំ២០២១នេះ។ ចង់ដឹងថាមានតារាស្រីរូបស្រស់ណាខ្លះមើលខាងក្រោមទាំងអស់គ្នា៖

១.Yaya Urassaya

តារាសម្តែងរូបនេះមាន ជាតារាស្រីថៃដែលទទួលបានការគាំទ្រច្រើនជាងគេបំផុត​មួយ​នៅលើបណ្តាញសង្គម Instagram ដែល​នាង​មាន Followers ដល់​ទៅ ១០.៤៨៧.១៥៨ នាក់នៅលើបណ្តាញសង្គម Instagram របស់នាង។

២.Kimmy Kimberley

តារាសម្តែងស្រី Kimmy Kimberley រូប​នេះ មាន Followers ៩.១៨៥.៧២១ នាក់លើ Instagram ផ្ទាល់ខ្លួន។

៣. Bella Ranee

នៅក្នុងបញ្ជីឈ្មោះ Bella Ranee មានអ្នកតាមដាន ៧.៥៣៩.៦១៩ នាក់។

៤.Mai Davika

Davika ជាតារាស្រីថៃម្នាក់ដែលមានប្រជាប្រិយភាពបំផុតនៅលើបណ្តាញ សង្គម Instagram ។ ហើយនៅដើមឆ្នាំនេះ នាងមានអ្នកតាមដាន ១២.៤១៩.៩០៤ នាក់នៅលើ Instagram ឥឡូវនេះ។

៥.Chompoo Araya

Chompoo Araya មាន Followers ១០.៣៧១.៣៣១ នាក់នៅលើ Instagram ។

ប្រភព៖ Thai Update អត្ថបទ៖ Pav Sreypich

មតិយោបល់