• 2021-01-18 10:33:55
  • ព័ត៌មាន

មិនសរសើមិនបាន! ពិធីការនី៤ដួងនេះ ភាសាបរទេស រអិល​ដូច​ទឹក!

  • 2021-01-18 10:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការកំពូលវោហាស័ព្ទ មានរូបសម្រស់ស្រស់ស្អាត និងមានកេរ្ដិ៍ឈ្មោះល្បីល្បាញ៥ដួង ដែលអាចនិយាយ ភាសាបរទេសបានយ៉ាងស្ទាត់ជំនាញលើជំនាញរបស់ខ្លួន ដែលធ្វើឱ្យទីផ្សារការងាររបស់ពួកគេកាន់តែមានការកើនឡើង។

ចង់ដឹងថាពិធីការនី៥ដួង ដែលអាចនិយាយភាសាបរទេសបានយ៉ាងស្ទាត់ជំនាញ មានអ្នកណាខ្លះមើលខាងក្រោម៕

១. ខៀវ សានសាណា

អ្នកនាង ខៀវ សានសាណា តែងតែលេចមុខនៅក្នុងកម្មពិធីផ្លូវការល្បីៗជាច្រើន នេះក៏ដោយសារតែអ្នកនាងអាច និយាយភាសាអង់គ្លេងបានយ៉ាងស្ទាត់ ដូចភាសាដើម។

២. ជីមមី

ជីមមី មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតរាងតូចច្រឡឹងប៉ុណ្ណោះទេ នាងថែមទាំងអាចនិយាយភាសាបរទេសបានយ៉ាងល្អទៀតផង ពោលភាសា​ដែលអាចនិយាយបានមាន​ ភាសាអង់គ្លេស ភាសាចិន និងភាសាថៃ ។

៣.ឌីជេណាណា

ឌីជេណាណា ត្រូវបានមហាជនស្គាល់ថាជាវាគ្មិនដោះស្រាយវិបត្តិស្នេហាដ៏មានប្រជាប្រិយភាព ហើយឌីជេ ណាណា ក៏ជាពិធីការនី ម្នាក់ដែលអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ផងដែរ។

៤. កែវ នីតា

កញ្ញា កែវ នីតា ជាពិធីការនីប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលអាចនិយាយភាសាអង់គ្លេសបានល្អ។ ហើយ ថ្មីៗនេះ កែវ នីតា ក៏ទើបតែលេចមុខជាពិធីការនីក្នុងកម្មវិធីប្រកួត Miss Universe Cambodia ២០២០ ជាអ្នកបកប្រែភាសាអង់គ្លេស។

អត្ថបទ៖ Pav Sreypich

មតិយោបល់