• 2021-01-19 03:28:16
  • ព័ត៌មាន

កម្រ​បាន​លឺ​ពាក្យ​នេះពី​កំពូល​តារា​ចម្រៀង​ណាស់! ព្រាប សុវត្ថិ បញ្ចេញ​មួយ​ឃ្លា​ទៅ​កាន់​ឧកញ៉ា ឡេង ណាវ៉ាត្រា

  • 2021-01-19 03:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​កម្ពុជា​លោក ព្រាប សុវត្ថិ និយាយ​ថា រូប​លោក​ដែល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ជាង​ពាក់​កណ្ដាល​ជីវិត​ទៅ​ហើយ​នោះ កម្រ​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​បញ្ចេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទៅ​កាន់​មហាជន​ណាស់ លើក​លែង​តែ​មាន​រឿង​សំខាន់ និង​អ្វី​ដែល​កប់​ជ្រៅ​នៅ​ក្នុង​ចិត្ត​ហើយ​ដល់​ពេល​ដែល​ត្រូវ​បញ្ចេញ ទើប​បញ្ចេញ។

ស្រាប់​តែ​ម្សិលមិញ​នេះ​រឿង​ក្នុង​ចិត្ត​មួយ​របស់​លោក​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម។ លោក ព្រាប សុវត្ថិ បាន​បង្ហោះ​សារ​ភ្ជាប់​រូប​ថត​ស្និទ្ធស្នាល​មួយ​សន្លឹក​របស់​លោក និង​ភរិយា ជាមួយ​ឧកញ៉ា ឡេង ណាវ៉ាត្រា ជា​ចាងហ្វាង​ផលិតកម្ម​Galaxy ដែល​លោក​កំពុង​ជ្រកកោន។ ព្រាប សុវត្ថិ៖"ការ​យក​ចិត្ត​ទុកដាក់​របស់​មេ គឺ​ជា​សេចក្ដី​សុខ​របស់​កូនចៅ"។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ ថា​តើ​មាន​ការ​ជ្រោមជ្រែង​អ្វី​ខ្លះ​ពី​សំណាក់​លោក​ឧកញ៉ា​ដល់​កំពូល​តារា​ចម្រៀង​រូប​នេះ ក្រៅ​ពី​អត្ថប្រយោជន៍​ដែល​មាន​ចែង​នៅ​ក្នុង​កុងត្រា​ក្នុង​នាម​ជា​តារា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​Galaxy។ ទើប​ធ្វើ​ឲ្យ​លោក​ត្រេកអរ និង​បញ្ចេញ​សារ​យ៉ាង​កម្រ​នៅ​ពេល​នេះ។

ទាក់ទង​រឿង​នេះ ចាងហ្វាង​ផលិតកម្ម Galaxy លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់​ប្ដេជ្ញា​ថា រូប​លោក​នឹង​ចំណាយ​ប្រាក់​មួយ​ចំនួន​ពី​មុខ​ជំនួញ​សរុប​របស់​លោក​ទៅ​វិនិយោគ​លើ​វិស័យ​បទ​ចម្រៀង ហើយ​លោក​ក៏​ចំណាយ​ពេល​ច្រើន​ជាមួយ​តារា​ចម្រៀង​របស់​ខ្លួន​គ្រប់​រូប ដើម្បី​បំពេញ​ក្ដី​សុបិន្ដ​របស់​ខ្លួន​ដែល​ស្រឡាញ់​ចូល​ចិត្ត​សិល្បៈ​តែ​ខ្លួន​ពុំ​មាន​សមត្ថ​ភាព​ផ្នែក​នេះ ទើប​លោក​ព្យាយាម​កៀគរ​អ្នក​មាន​សមត្ថភាព​ខាង​សិល្បៈ​ហើយ​ជួយ​ជ្រោមជ្រែង​ទាំង​កម្លាំង​ចិត្ដ និង​ថវិកា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់