• 2021-01-19 04:40:00
  • ព័ត៌មាន

គួរ​ឲ្យ​សរសើរ! ហ៊ុយ យ៉ាឡេង បង្កើត​យុទ្ធនាការ​ចែករំលែកក្ដីសុខដល់​តា​​ៗធាក់ស៊ីក្លូ​ក្នុង​ជីវិត​ចុងក្រោយ

  • 2021-01-19 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ និងជាម្ចាស់​រឿង"ដើម្បី​កូន" ហ៊ុយ យ៉ាឡេង ប្រកាស​បើក​យុទ្ធនាការ​មួយ​ឈ្មោះ"ម្នាក់​១​ដុល្លារ​ចែក​រំលែក​ក្ដី​ស្រឡាញ់​ជូន​តា​ស៊ីក្លូ"។ នៅ​អំឡុង​ពេល នៃ​យុទ្ធនាការ​នេះ​ដំណើរការ​​​ លោក​ក៏​មាន​គម្រោង​ចាក់​បញ្ចាំង​កុន​នៅ​ទីវាល សម្រាប់​តាៗ​ធាក់​ស៊ីក្លូ​ចំនួន​៣០០​នាក់ ទស្សនា និង​ផ្ដល់​អាហារ​ពេល​ល្ងាច​មួយ​ពេល​ទៀត​ផង។

នៅ​ក្នុង​សារ​ដែល​ផលិតករ​រូប​នេះ​ បង្ហោះ​នៅ​ថ្ងៃ​ទី១៨ ខែ​មករា ដោយ​មាន​ភ្ជាប់​រូបថត និង​វីដេអូ​សម្រក់​ទឹក​ភ្នែក​របស់​លោក​តា​ស៊ីក្លូ​ជា​ច្រើន​នាក់នៅក្នុងរោងភាពយន្ដ​ក្នុង​ពេល​ទស្សនា​រឿង​"ដើម្បី​កូន" បញ្ជាក់​ថា សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​អាច​ចូល​រួម​បរិច្ចាគ​ចាប់​ពី​ពេល​នេះ ហើយ​កម្មវិធី​ចាក់​បញ្ចាំង​​ភាពយន្ដ​នៅ​ទីវាល និង​រៀបចំ​អាហារ​សម្រាប់​តា​ៗ​ធាក់​ស៊ីក្លូ នឹង​ធ្វើ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី២៣ ខែ​មករា ឆ្នាំ​២០២១។

លោក ហ៊ុយ យ៉ាឡេង៖"ខ្ញុំ​នឹង​រៀបចំ​អាហារ​ពេលល្ងាច​ជូន​លោក​តា​ពិសា ជូនលោកតាទស្សនាភាពយន្តជីវិតពិតរឿងដើម្បីកូននិងជូនថវិការលោកតាៗដើម្បីជួយបន្ធូរទុក្ខលំបាកលោកតាបានខ្លះ"។

សប្បុរសជន​អាច​ចូល​រួម​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​នេះ​ជាមួយ​លោក ហ៊ុយ យ៉ាឡេង ដោយ​ផ្ទាល់​តាម​រយៈ​ទូរស័ព្ទ​លេខ៖​012 / 069 239 789 ឬ​អាច​បរិច្ចាគ​តាម​គណនី ABA Account Number : 000 205 738 ACLEDA Account Number : 0900 00 41733313 ACLEDA ToanChet : 069239789 Wing Account Number : 03975972 ។

លោក ហ៊ុយ យ៉ា​ឡេង បាន​ដាក់​បញ្ចាំង​នូវ​ខ្សែ​ភាពយន្ត​រឿង"ដើម្បី​កូន" ដែល​ជា​ស្នាដៃ​និពន្ធ និង​សម្ដែង​ដោយ​រូប​លោក​ផ្ទាល់ នៅ​គ្រប់​រោងភាពយន្ត​នា​រាជធានី​ភ្នំពេញ។ ទន្ទឹម​គ្នា​នេះ​គេ​ក៏​ឃើញ​វត្តមាន​របស់​លោក​តា​ស៊ីក្លូ​មួយ​ចំនួន​បាន​ចូល​ទស្សនា​ដែរ ហើយ​ម្សិលមិញ​នេះ​ស្រាប់​តែ​លោក​បង្កើត​កម្មវិធី​មួយ​ឡើង​ដើម្បី​ផ្ដល់​ក្ដីសុខ និង​ចែក​រំលែក​ទុក្ខលំបាក​ខ្លះ​ចំពោះ​តាៗ​ធាក់​ស៊ីក្លូ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់