- 2021-01-19 06:29:49
- ព័ត៌មាន
អតីតតារា K-Pop ទម្លាយពីអ្វីដែលផលិតកម្មធ្វើស៊ីតារា និងចំណូលដែល Idol ទទួលបាន
- 2021-01-19 06:29:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតតារា K-Pop ទម្លាយពីអ្វីដែលផលិតកម្មធ្វើស៊ីតារា និងចំណូលដែល Idol ទទួលបាន
ចន្លោះមិនឃើញ
G.O (MBLAQ) បានបកស្រាយក្នុងកម្មវិធី Afreeca TV បានចែករំលែករឿងរ៉ាវជាច្រើនទាក់ទងនឹងពេលវេលាមួយចំនួនកាលលោកនៅធ្វើជាតារា។
G.Oបាននិយាយថា ផលិតកម្មរបស់កូរ៉េមួយជាទូទៅតែងកេងចំណេញពីតារាៗ ជាពិសេអំឡុងពេលក្រុមចេញមុខដំបូងៗ ហើយឧស្សាហ៍កុហកបោកប្រាស់ទំនុកចិត្តដាក់តារាទៀត។ ប៉ុន្តែបើតារាទាំងនោះ ចូលសិល្បៈបានយូរហើយ នោះមិនសូវជារងការបោកប្រាស់ទេ ដោយសារផលិតកម្មយកពេលនេះទៅ កឹបកេងពីតារាថ្មីៗវិញ។
G.O នៅបាននិយាយថា មានក្រុម ១ បើលោកនិយាយគ្រប់គ្នាច្បាស់ជាស្គាល់។ ក្រុមនោះរកលុយបានដល់ទៅ ២ម៉ឺនដុល្លារក្នុង១ឆ្នាំ។ ប៉ុន្តែពួកគេត្រូវបែងចែកលុយឲ្យសមាជិកក្នុងក្រុម ដូចជាមានន័យថា ក្នុង១ឆ្នាំ សមាជិកម្នាក់ៗរកបានត្រឹម ៣ ០០០ ទៅ ៤ ០០០ដុល្លារប៉ុណ្ណោះ ហើយបើគិតជាខែ តិចជាង ៣០០ដុល្លារទៅទៀត ក្នុង១ខែ។
នេះត្រឹមចំណុចខ្លីៗ ដែល G.O បានលើកឡើង ហើយអះអាងយ៉ាងពេញទំហឹងថា វាសុទ្ធតែជារឿងពិត ស្របពេលលោកក៏ធ្លាប់ឆ្លងកាត់ផ្លូវនេះកន្លងមកដែរ៕