• 2021-01-20 02:25:50
  • ចម្រៀង

ផ្ទុះ​ការ​ចាប់​អារម្មណ៍​លើ​នាយ ចឺម និង​តារា​ចម្រៀង​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ក្នុង​បទ"កម្ពស់​១​ម៉ែត្រ​ពី​ដី"

  • 2021-01-20 02:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​"កម្ពស់​១​ម៉ែត្រ​ពី​ដី" របស់​ផលិតកម្ម​សាន់ដេ ដែល​បកស្រាយ​រួម​គ្នា​ដោយ​នាយ​ចឺម និង​តារា​ចម្រៀង​ប្រុស ខាន់ អឿន ទើប​ចេញជា​​MV ម្សិលមិញ​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​កាយវិការ​ក្រមិចក្រមើម​របស់​តារា​ចម្រៀង​ទាំង​ពីរ​ដួង​ទៅ​កាន់​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ អម​ដោយ​សំនៀង​យ៉ាង​ពីរោះ។

វត្តមាន​របស់​តារា​ចម្រៀង​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​ជ្រក​ក្រោម​ផលិតកម្ម​សាន់​ដេ គឺ​លោក ខាន់ ស៊ីអឿន ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​ខ្លាំង​តាម​រយៈ​បទ​ចម្រៀង​ពីរ​បី​បទ​ផ្សេង​ទៀត។ ដូច​ជា​បទ"ស្រឡាញ់​គ្នា​យូរ​ម៉េច​ស្ទាវ" ចេញ​កាល​ពី​ឆ្នាំ២០១៩ ហើយ​បើ​គិត​មក​ដល់​ពេល​នេះ​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​២៥​លាន​ដង។

ចំណែក​បទ​ដែល​ផ្ទះ​ការ​គាំទ្រ​មួយ​ទៀត​របស់​តារា​ចម្រៀង ខាន់ ស៊ីអឿន ជាមួយនាយចឺម គឺ​បទ"សប្បាយ​យំ" ដែល​មាន​អ្នក​គាំទ្រ ឬ​ចូល​ទស្សនា​រហូត​ដល់​១២​លាន​ដង គិត​ត្រឹម​តែ​រយៈ​ពេល​៥​ខែ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​តារា​ចម្រៀង​ខ្មែរ​កម្ពុជា​ក្រោម​រូប​សង្ហា ខាន់ អឿន ឈានជើង​ចូល​ក្នុង​ផលិតកម្ម សាន់​ដេ គឺ​ភាគ​ច្រើន​លោក​ចាប់ដៃ​គូ​ច្រៀង​ជាមួយ​លោក​ចឺម។ សន្ទុះ នៃ​ការ​គាំទ្រ​របស់​លោក​ក៏​មាន​កាន់តែ​ខ្លាំង និង មាន​អ្នក​ស្គាល់​កាន់​តែ​ច្រើន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់