• 2021-01-21 01:00:00
  • ព័ត៌មាន

ប្រវត្តិ និងព័ត៌មាន​ត្រួសៗរបស់សមាជិក aespa ទាំង ៤នាក់

  • 2021-01-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

aespa ជាក្រុម​ចម្រៀង​ដែល​បង្កើត​ឡើង​ដោយ​ផលិតកម្ម SM កាល​ពី​ចុង​ឆ្នាំ ២០២០ ដោយ​មាន​សមាជិក ៤​នាក់​ សុទ្ធ​តែ​ជា​ក្មេង​ស្រី​ដែល​មាន​សម្រស់​ស្រស់ស្អាត​ អម​ជាមួយ​នឹង​ទេពកោសល្យខ្ពស់​អស្ចារ្យ មិនសរសើរ​មិន​បាន។

ប្រជាប្រិយភាពរបស់​ក្រុម​នេះ​ក៏​មិនធម្មតា​ និង​ត្រូវ​បាន​លើក​ថា​អាច​បំបែក​កំណត់ត្រាច្រើន​ប្រចាំ K-Pop រហូត​អ្នក​គាំទ្រ​ជា​ច្រើនសរសើរថា​ aespa ជា​ក្រុម​នារីទី ២​របស់​ផលិតកម្ម SM បន្ទាប់​ពី​ Girls' Generation។ ដូច្នេះ​សូម​មក​ដឹងនូវព័ត៌មាន​សង្ខេប​របស់​សមាជិកទាំង​ ៤​ ថា​តើ​ Profile ពួកគេយ៉ាងណា​ខ្លះ?

១. Karina

ឈ្មោះពិត : Yoo Ji Min

ជនជាតិ : កូរ៉េ

តួនាទីក្នុង​ក្រុម : មេក្រុម, អ្នករាំសំខាន់ (Main Dancer), អ្នករ៉េបនាំមុខ (Lead Rapper) ច្រៀងធម្មតា និង​ជា​មុខមាត់របស់ក្រុម

កើត​ថ្ងៃទី : ១១ ខែមេសា ឆ្នាំ២០០០

កម្ពស់ : ១៦៧ សង់ទីម៉ែត្រ

ប្រភេទឈាម: B

រយៈពេលនៃការហ្វឹកហាត់ : ៤ឆ្នាំ

២. Giselle

ឈ្មោះពិត : Uchinaga Aeri

ជនជាតិ : ជប៉ុន-កូរ៉េ (ឪពុកជប៉ុន ម្ដាយកូរ៉េ)

តួនាទីក្នុង​ក្រុម : អ្នករ៉េបសំខាន់ (Main Rapper), ច្រៀងធម្មតា

កើត​ថ្ងៃទី : ៣០ ខែតុលា ឆ្នាំ ២០០០

កម្ពស់ : ១៦៦ សង់ទីម៉ែត្រ

ប្រភេទឈាម : O

រយៈពេលនៃការហ្វឹកហាត់ : ១១ខែ

៣. Winter

ឈ្មោះពិត : Kim Min Jeong

ជនជាតិ : កូរ៉េ

តួនាទីក្នុង​ក្រុម : អ្នក​ច្រៀងនាំមុខ (Lead Vocalist) អ្នករាំនាំមុខ (Lead Dancer) មុខស្អាត

កើត​ថ្ងៃទី : ០១ ខែមករា ឆ្នាំ២០០១

កម្ពស់ : ១៦៥ សង់ទីម៉ែត្រ

ប្រភេទឈាម : A

រយៈពេលនៃការហ្វឹកហាត់ : ៤ឆ្នាំ

៤. Ningning

ឈ្មោះពិត : Ning Yizhuo

ឈ្មោះកូរ៉េ : Jeo Ye Tak 

ឈ្មោះអង់គ្លេស : Vivian Ning

ជនជាតិ : ចិន

តួនាទីក្នុង​ក្រុម : អ្នក​ច្រៀងសំខាន់ (Main Vocalist), សមាជិកពៅ (Maknae)

កើត​ថ្ងៃទី : ២៣ ខែតុលា ឆ្នាំ ២០០២

កម្ពស់ : ១៦៥ សង់ទីម៉ែត្រ

ប្រភេទឈាម : O

រយៈពេលនៃការហ្វឹកហាត់ : ៤ឆ្នាំ

អត្ថបទ៖ យី សុធារី

មតិយោបល់